ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីជាន់ខ្ពស់ក្រសួងការងារ ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចម៉ាឡេស៊ីដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកលពកម្ម និងធនធានមនុស្សម៉ាឡេស៊ី_កម្ពុជាឲ្យកាន់តែល្អ

ចែករំលែក៖

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ លោក រដ្ឋមន្រ្តី អុិត សំហេង អមដំណើរដោយ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានចេញដំណើរ ទៅទស្សន កិច្ច ផ្លូវការ នៅប្រទេសម៉ាឡេសុី និងជួបពិភាក្សាការងារជាមួយលោក Dato’Sri Richard Riot Anak Jeam រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេសុី ក្នុងគោលបំណង ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្ដភាព ផ្នែកធនធានមនុស្ស និងបង្កើនទំនាក់ទំនងឲ្យកានតែ ល្អ រវាងលពករកម្ពុជា ដែលកំពុងធ្វើការងារ និងគ្រោងបញ្ជូនពលករខ្មែរទៅធ្វើការងារ នៅប្រទេសម៉ាឡេស៊ី ឲ្យមានការទទួលខុសត្រូវ និងយកចិត្ដ ទុកដាក់ ខ្ពស់ពីរាជរដ្ឋាភិបាល ទាំងពី ។

នេះបើតាមការបញ្ជាក់ឲ្យពីលោក អូស្មាន ហាស្សាន់ មុននិងចេញដំណើរ កាលពីរសៀលថ្ងៃ ចន្ឌ១២រោច ខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងការងារទៅទស្សនកិច្ច នៅម៉ាឡេស៊ីពេលនេះ ក្នុងគោលបំណង ដើម្បី ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្ដភាព ផ្នែកធនធានមនុស្ស និងបង្កើនទំនាក់ទំនងឲ្យកានតែល្អ រវាងលពករកម្ពុជា ដែលកំពុងធ្វើការងារ និងគ្រោងបញ្ជូនពលករខ្មែរទៅធ្វើការងារតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ឲ្យមានការ ទទួលខុសត្រូវ និងយកចិត្ដ ទុកដាក់ខ្ពស់ ពីរាជរដ្ឋា ភិបាលទាំងពី ។

លោកបន្ដថា៖ ជាមួយគ្នា ម៉ាឡេស៊ី ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយសហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី ។ ម៉ាឡេស៊ីទទួលយកកម្លាំពលកម្ម កម្ពុជាទៅធ្វើការផ្នែក ការងារឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងរោងចក្រផ្សេងៗជាច្រើនម៉ឺននាក់។ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ីបានចូលរួម ឧបត្ថម្ភកសាងវិហារ, សាលារៀន ,វគ្គបណ្តុះបណ្តាលគ្រូ បង្រៀន, សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម,ការគ្រប់គ្រងវិស័យហាឡាល,ការ ប្រមូលវិស័យវ៉ាហ្គាហ្វ(ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យាឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម ។

លោកបន្ដទៀតថា៖ យើងបាន ឃើញយ៉ាង ច្បាស់ហើយថា សន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិ យើងឲ្យកាន់តែរីកចំរើនបន្តទៀត ៕ សំរិត


ចែករំលែក៖