ភ្នំពេញ៖ រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋ ចង្កូតស្តាំមួយគ្រឿង ត្រូវកម្លាំងសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជធាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ បន្ទាប់រកឃើញការនាំចូលដោយខុសច្បាប់ ។
ប្រតិបត្តិការនេះដែរ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ។
ក្រោយប្រតិបត្តិការ កម្លាំងសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បាននាំរថយន្តទំនើប ចង្កូតស្តាំមួយគ្រឿង បើកគិតពីរថយន្តនេះវិញបើសិនមានពន្ធនាំចូលត្រឹមត្រូវជាង១៥ម៊ឺនដុល្លារឯណ្ណោះ ។
ជាមួយគ្នានោះដែរ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។ ហើយនឹងបន្តយុទ្ធនាការការងារនៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ ។
គួរបញ្ជាក់ផងដែរថា កន្លងមក សាខាគយបានធ្វើការឃាត់សុទ្ធតែជារថយន្តស៊េរីទំនើបគ្មានពន្ធជាច្រើនមួយគ្រឿង ដោយរថយន្តខ្លះ ពាក់ស្លាកលេខ ខេមរភូមិន្ទ (ខ.ម) នឹងរថយន្តខ្លះទៀត ពាក់ស្លាកលេខ នគរបាល (ន.ប) ៕ស តារា