ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំនេះ ការលក់វត្ថុអនុស្សាវរីយ៍ និងផ្កាស្រស់នៅខេត្តព្រះសីហនុ លក់បានស្មើគ្នាធៀបនឹងឆ្នាំ២០១៧

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃ១៤រោច ខែមាឃ ឆ្នាំរកា នព្ធសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ដែលជាថ្ងៃទិវាក្តីស្រឡាញ់នៅបច្ចឹមប្រទេសចំពោះការប្រព្រឹត្តអំពើល្អប្រកបដោយមនុស្សធម៌ និងមាន មេត្តា ករុណា មុទិតា និងឧបេក្ខា ចេះស្គាល់បុណ្យ គុណ និងទោស សម្រាប់មនុស្សជាតិដែលត្រូវគោរព និងដឹងគុណមានដូចជាមាតា បិតាជីដូនជីតា និងគ្រូបាធ្យាយ។ល។ ហើយខាងបច្ចឹមប្រទេសបានកំណត់យកថ្ងៃទី១៤ ខែកុម្ភ: គឺជាថ្ងៃប្រវត្តិសាស្ត្រនៃទិវាក្តីស្រឡាញ់របស់ប្រទេសគេ។

ប៉ុន្តែដោយហេតុថា វប្បធម៌បានសាយភាយចម្លងមកជាច្រើនប្រទេសរហូតមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍បែបភាវូបនីយកម្ម តាមបែបទំនើបក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុ សែន នាពេលបច្ចុប្បន្នបណ្តាលឲ្យក្នុងស្រទាប់យុវវយ័នៅក្នុងវ័យសិក្សាមួយចំនួនបានយល់ច្រឡំថ្ងៃទិវានៃក្តីស្រឡាញ់ខាងលើ ទៅជាថ្ងៃផ្តល់កាដូ វត្ថុអនុស្សាវរីយ៍ និងបូជាភាពបរិសុទ្ធ ខ្លួនប្រាណឲ្យគ្នាទៅវិញទៅមកដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងបានបញ្ជាក់ពីក្តីស្រឡាញ់របស់ពួកទៅវិញ ។

តាមការឲ្យដឹងពីអ្នកលក់វត្ថុអនុស្សាវរីយ៍ និងលក់ផ្កាខាងមុខបណ្តារគារឯករាជ្យ ដែលមានទីតាំងស្ថិតនៅតាមបណ្ងោយវិថីឯករាជ្យ ក្នុងសង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃទិវាក្តីស្រឡាញ់ឆ្នាំ២០១៨ បើប្រៀបធៀបទៅ និងថ្ងៃទិវាក្តីស្រឡាញ់ឆ្នាំ២០១៧ កន្លងមក ការលក់វត្ថុអនុស្សាវរីយ៍ និងលក់ផ្កាស្រស់របស់គាត់ស្ថិតក្នុងកំរិតលក់បានស្មើគ្នាដដែលគាត់បានបញ្ជាក់ឲ្យដឹងទៀតថា ប៉ុន្តែបើសង្កេតមើលពីចំនួនតូបដែលមានដាក់តាំងលក់វត្ថុអនុស្សាវរីយ៍ និងលក់ផ្កាមានការថយចុះប្រមាណជា៧០%ទៅហើយ ហេតុដូចនេះហើយទើបរូបគាត់នៅតែបន្តលក់បានដូចឆ្នាំមុនៗ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ភាពលួចលាក់សង្សារស្នេហាប្រគល់កាដូ វត្ថុអនុស្សាវរីយ៍ និងបាច់ផ្កានៅតាមកន្លែងស្ងាត់កំបាំង និងភាព ពពាក់ពពូនតាមដងផ្លូវសារធារណ: របស់ស្រទាប់យុវវ័យ ហាក់មានការថយចុះជាងឆ្នាំមុនៗ ដោយសារមានការអប់រំពីអាណាព្យាបាល លោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា ជាពិសេសគឺលិខិតជូនដំណឹងរបស់ក្រសួងអប់រំ និងក្រសួងកិច្ចការនារីនាដើមខែកុម្ភ:កន្លងមក ដែលមានអត្ថន័យខ្លឹមសារអប់រំដល់យុវវ័យទាំងអស់ កុំមានការយល់ច្រឡំទៅនឹងអត្ថន័យនៃថ្ងៃទិវាក្តីស្រឡាញ់ ហើយតើយើងត្រូវធ្វើអ្វីខ្លះ និងសប្បាយក្នុងកំរិតណាសម្រាប់ថ្ងៃនេះ ផងដែរ។

ចំពោះវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាស្រស់ គាត់លក់បានតម្លៃចាប់ពី៥ដុល្លាររហូតដល់១០០ដុល្លារ។ ជាមួយគ្នា ស្របពេលថ្ងៃនៃទិវាក្តីស្រឡាញ់ខាងលើផ្កាអង្គារសិល្យ ក៏មានហាងឆេងខ្ពស់ ស្របពេលដែលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន បានឈានចូលមកដល់ជាបន្តបន្ទាប់គ្នា ៕ ឆ្លាម សមុទ្រ


ចែករំលែក៖