ព័ត៌មានទាន់ហេតុការណ៍៖

កុងត្រូលជជុះ! ផ្ញើម៉ូតូនៅក្នុងមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ កំពុងតែបង្កការលំបាកដល់ អ្នកជំងឺ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ទីតាំងផ្ញើម៉ូតូ ដែលរៀបចំឡើងតាមរបៀបជា កុងត្រូលជជុះ ដោយមានកូនតូបតូចមួយចងខ្សែពួរកាត់ផ្លូវចូលទៅក្នុងមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ ហាមមិនឲ្យម៉ូតូបើកបរឆ្លងកាត់ ដែលរៀបចំឡើងដោយខ្សែស្រឡាយមន្ត្រីពេទ្យ ដែលមានឋាន:ធំជាងគេនៅក្នុងមន្ទីរពេទ្យបង្អែកខាងលើ បាន និងកំពុងតែបង្កការលំបាកដល់អ្នកជំងឺ និងក្រុមគ្រួសារ ដែលត្រូវចេញ_ចូល នាំយកសម្ភារ: ចំណីអាហារជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខាងលើ។

គ្រួសារសាច់ញាតិអ្នកជំងឺជាច្រើននាក់សុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ម្ចាស់ទីតាំងឲ្យគ្រួសារសាច់ញាតិអ្នកជំងឺចូលទុកម៉ូតូទាំងបង្ខំនេះ កើតឡើងជាច្រើនឆ្នាំមកហើយ ចាប់តាំងពីមានការផ្លាស់ប្តូរតែងតាំងប្រធានមន្ទីរពេទ្យបង្អែក ចំការចេកខេត្តព្រះសីហនុ និងប្រធានមន្ទីរសុខាភិបាលមកម្ល៉េះ ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា មុនមានការផ្លាស់ប្តូរតែងតាំងតំណែងទាំងពីរខាងលើ ក៏មានបង្កើតជាកន្លែងទុកដាក់ម៉ូតូ ដែលជាខ្សែស្រឡាយប្រធានមន្ទីរពេទ្យ ដែលត្រូវចូលនិវត្តន៍ហើយក្រោយពីមានការផ្លាស់ប្តូរតំណែងភ្លាមម្ចាស់ទីតាំង ក៏ត្រូវផ្លាស់ប្តូរភ្លាមដែរបញ្ចប់មុខរបរកេងប្រវញ្ចពីក្រុមគ្រួសារអ្នកជំងឺ ដោយសារតែមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី ដែលមិនមានជាខ្សែស្រឡាយរបស់ខ្លួន ។

រហូតមកដល់សព្វថ្ងៃនេះ ខ្សែស្រឡាយលោក_លោកស្រីប្រធានធំ បាន និងកំពុងតែបង្កព្យុះភ្លៀងដល់ក្រុមគ្រួសាសាច់ញាតិអ្នកជំងឺ ខណ:ក្រុមគ្រួសារ សាច់ញាតិយកចំណីអាហារឬសម្ភរ:ប្រើប្រាស់សម្រាប់អ្នកជំងឺ អ្នកប្រចាំការកុងទោលជជុះមាត់ច្រកចូលមន្ទីរពេទ្យបង្អែកខាងលើតម្រូវឲ្យគ្រួសារសាច់ញាតិអ្នកជំងឺដាច់ខាតត្រូវតែចូលទៅដាក់នៅកន្លែងទីតាំងរបស់ខ្លួន និងបង់ប្រាក់ចំនួន១០០០រៀល ហើយបើទោះជាចេញ ចូលច្រើនដង ក៏ត្រូវតែគិតប្រាក់ទៅតាមការចេញ ចូលក្នុងមួយដង១០០០រៀលដែ រ។

គ្រួសារអ្នកជំងឺបានត្អូញត្អែរទៀតថា ជាងនេះទៅទៀត គឺអ្នកគ្រប់គ្រងនៅកន្លែងទុកដាក់ម៉ូតូមិនមានភាពច្បាស់លាស់ ជួនកាលកឹបបណ្ណ័ចុះលេខខុសគ្នា គល់បណ្ណលេខផ្សេង ចុងប័ណ្ណលេខផ្សេង លុះដល់ម្ចាស់ម៉ូតូត្រូវចេញទៅក្រៅវិញ ជាបន្ទាន់អ្នកគ្រប់គ្រងកន្លែងទុកដាក់ម៉ូតូខាងលើមិនឲ្យបើទោះជាមានបណ្ណ័សម្គាល់ម៉ូតូក៏ដោយ ដែលជាការរំខានដ៏ធំដល់គ្រួសារអ្នកជំងឺ។ ម៉្យាងវិញទៀតការយកតម្លៃទុកដាក់ម៉ូតូមានតម្លៃខ្ពស់ ដែលមិនមានកំណត់នៅក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថែមទៀតផង។

លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឲ្យដឹងតាមទូរស័ព្ទយ៉ាងខ្លីក្នុងន័យមិនមានភាពទទួលខុសត្រូវថាចំពោះបញ្ហាលើកឡើងខាងលើលោកមិនបានដឹងទេហើយលោកក៏បានប្រគល់កិច្ចការទៅឲ្យអ្នកគ្រប់គ្រង ទីតាំងទុកដាក់ម៉ូតូជាអ្នកចាត់ចែងហើយដែរ ។

ក្រុមគ្រួសារសាច់ញាតិអ្នកជំងឺបានសំណូមពរដល់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តមេត្តាជួយអន្តរាគមន៍បញ្ហារផលវិបាករបស់ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ ដែលកំពុងកើតមានខាងលើនេះផង ដើម្បីសម្រាលការលំបាក និងសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រផង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖