ខេត្តបាត់ដំបង ៖នៅលើផ្ទៃទឹកបឹបទន្លេសាបក្នុងភូមិសាស្រ្តភូមិ ព្រែកទាល់ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានកើតហេតុការណ៍កាណូតបុកនិងកាណូតបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧និង១៥នាទី ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ជនរងគ្រោះជិះលើកាណូតម្នាក់ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ ។
សេចក្តីរាយការណ៍ឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍លើផ្ទៃទឹកបឹងទន្លេសាបរវាងកាណូតស្មាច់ (កម្លាំង១៨សេះ ) ជាមួយនឹងកាណូតម៉ាស្តា ( កម្លាំង៣០សេះ ) បើកបរនេសាទត្រីដែលបង្កឡើងដោយឈ្មោះ សុខ ជុំ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរនេសាទ រស់នៅភូមិឃុំខាងលើ ( អ្នកបើកកាណូតម៉ាស្តា ) ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថាៈនៅមុនពេលកើតហេតុគឺ ជនរងគ្រោះឈ្មោះ កុង ហឿង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ នេសាទ្រ រស់នៅភូមិឃុំជាមួយគ្នាកំពុងបើកកាណូតដើម្បីនេសាទត្រីតែម្នាក់ឯងននៅភូមិសាស្រ្តខាងលើ ។ លុះបន្ទាប់មកក៏ស្រាប់តែមានកាណូតម៉ាស្តារបស់ជនបង្ក បានបើកយ៉ាងលឿនហើយបានជ្រុលទៅបុកពីចំហៀងទៅលើកាណូតជនរងគ្រោះបណ្តាលឲ្យគ្រឡាប់ផ្ងាក្រោយជនរងគ្រោះបោកក្បាលទៅនឹងដែកកាណូតបែកក្បាលត្រូវគ្រូពេទ្យដេរ១៤ថ្នេរ ។ ចំណែកាណូតនិងអ្នកបើកបរបង្កមិនបង្កគ្រោះថ្នាក់នោះទេ ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថាៈបច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិយកទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តសៀមរាប ។ ចំណែកកាណូតទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្នាក់ការនគរបាលចរាចរណ៍ជើងទឹក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា