ព្រៃវែង៖ ក្មេងប្រុសម្នាក់បានស្លាប់ បន្ទាប់ពីយកឌុយអំពូលទៅដោតព្រីភ្លើង ហើយយកដៃទៅលូកចាប់ក្បាលអំពូល។ ហេតុការនេះកើតឡើងកាលពីថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៥ និង៤៥នាទី នៅចំណុចភូមិព្រកចំប៉ា ឃុំមេសរប្រចាន់ ស្រុកពារាំង។
លោក ស៊ុន ថា មេប៉ុស្តិ៍សរប្រចាន់ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះហ៊ី ហ័ន អាយុ៤ឆ្នាំ ត្រូវខ្សែភ្លើងឆក់ស្លាប់ដោយសារយកខ្សែភ្លើងដែលជីដូនទុកលើគ្រែទៅដោតនឹងព្រីភ្លើង ហើយយកដៃលូកក្បាលមួលកំពូល។
សពកុមាររងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក