ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េម្នាក់ នាំនារីម្នាក់​មកដេកសណ្ឋាគារអាស៊ានភេលេសរួចបង្ខំឲ្យនាងឲ្យរួមរ័ក្សជាមួយមិត្តភក្តិជនជាតិកូរ៉េម្នាក់ទៀត នាងមិនព្រមផ្ទុះហិង្សាផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ បាននាំនារីម្នាក់ មករួមរ័ក្សគ្នានៅក្នុង​សណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace) ដោយ​ត្រូវរ៉ូវ​គ្នាក្នុងតម្លៃ​១០០​ដុល្លារ តែពេលរួមរ័ក្សជាមួយរួចហើយ បុរសរូបនោះ បានបង្ខំឲ្យនាងនៅរួមរ័ក្សជាមួយមិត្តភក្តិជនជាតិកូរ៉េម្នាក់ទៀត ប៉ុន្តែរូបនាងមិនព្រម ស្រាប់តែបុរសជនជាតិកូរ៉េនោះ វាយនាងមួយដៃបណ្ដាលឲ្យមានស្នាមមម្រាដៃ ជាំនិងក្បាល ទើបរូបនាងកើតទុក្ខមិនសុខចិត្ត ស្ទុះបើកទ្វារបន្ទប់រត់ចុះមកអង្គុយនៅជាន់ក្រោម រួចទាក់ទងប្រាប់ទៅវិទ្យុ តាមដំណើររឿងបានផ្ទុះហិង្សាលើរូបនាង បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ទាំងកណ្ដាលរាត្រីតែម្តង ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើល និងហួសចិត្តនេះ កើតឡើង​កាលពីវេលាម៉ោង១២៖០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុង​សណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace) លើផ្លូវ​ព្រះមុនីវង្ស​ កែងផ្លូវ​មុនីរ៉េត ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នារីរងគ្រោះបានរៀបរាប់ថា នាងមានឈ្មោះ ម.រ អាយុ២៥ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅម្ដុំសូរិយា ភ្នំពេញ។ ចំណែកជនជាតិកូរ៉េទាំងពីរនោះ មិនស្គាល់អត្តសញ្ញាណទេ ដែលបច្ចុប្បន្នស្នាក់នៅក្នុង​សណ្ឋាគារ អាស៊ាន ភេលេស (ASEAN Palace) ។

យោងតាមសម្តីនារីរងគ្រោះ បានរៀបរាប់ពីនៅកន្លែងកើតហេតុថា មុនពេលកើតហេតុ គឺនារីម្នាក់ដែលនារីរងគ្រោះតែងតែហៅថា ម៉ាមី (ហៅម៉ែយ៉ែម​) បានទូរស័ព្ទមកប្រាប់ថា មានបុរសជនជាតិកូរ៉េម្នាក់ ​ចង់រក​ស្រី​ដេក​យប់ ​ក៏បាន​ទាក់ទងមករូបនាង ដោយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​១០០​ដុល្លារ ហើយក៏​ឲ្យនាងមកដល់បន្ទប់នៃសណ្ឋាគារយីហោ​ អាស៊ាន ​ភេលេស នេះតែម្តង ។ នារីរងគ្រោះបានបន្តទៀតថា កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ជនជាតិកូរ៉េខាងលើ បានហៅនាងមកដេកជាមួយគ្នាម្តងរួចហើយ ក៏ឲ្យលុយនាងចេញមកធម្មតាទេ តែលុះនៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី​២០ ខែកុម្ភៈនេះ ដែលជាយប់កើតហេតុ ជនជាតិកូរ៉េខាងលើ បានទាក់ទងមករូបនាងម្តងទៀតហៅមកដេកជាមួយគ្នាទៀត លុះពេលនាងមកដល់សណ្ឋាគារ ស្រាប់តែមានជនជាតិកូរ៉េម្នាក់ទៀត នៅចាំក្នុងបន្ទប់ជាមួយគ្នាផងដែរ ។

បន្ទាប់ពីរូបនាងបានរួមរ័ក្សជាមួយបុរសជនជាតិកូរ៉េខាងលើរួចហើយ នាងក៏បានចូលបន្ទប់ស្លៀកពាក់ ហើយចេញមកទារលុយដើម្បីត្រលប់ទៅវិញ ស្រាប់តែជនជាតិកូរ៉េនោះមិនព្រមឲ្យ ដោយនិយាយបង្ខំឲ្យនាងដេកជាមួយមិត្តភក្តិរបស់គេម្នាក់ទៀត ទើបគេព្រមឲ្យលុយទៅផ្ទះវិញ ។

ភ្លាមនោះរូបនាងមិនព្រមដេក ទើបធ្វើឲ្យជនជាតិកូរ៉េនោះខឹង វាយនាងមួយដៃបណ្ដាលឲ្យមានស្នាមដៃ ជាំនិងក្បាល ទើបរូបនាងកើតទុក្ខមិនសុខចិត្ត ស្ទុះបើកទ្វារបន្ទប់រត់ចុះមកអង្គុយនៅជាន់ក្រោម រួចទូរស័ព្ទទាក់ទងប្រាប់ទៅខាងវិទ្យុ តាមដំណើររឿង ដើម្បីទាក់ទងរាយការណ៍ទៅកាន់សមត្ថកិច្ចចុះអន្តរាគមន៍ និងបង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាននិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុតែម្តង ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនជាតិកូរ៉េខាងលើនេះបានប្រើហឹង្សាដាក់នាង ព្រោះតែនាងមិនព្រមដេកជាមួយនិងមិត្តភក្តិិម្នាក់ទៀត ហើយនាងមកនេះគឺមកដេកជាបុរសជនជាតិកូរ៉េម្នាក់មួយទល់និងមួយ ដោយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​១០០​ដុល្លារ ស្រាប់តែមកដល់សណ្ឋាគារឃើញមានបុរសម្នាក់ទៀតចាំដេកជាមួយទើបនាងមិនសុខចិត្តក៏កើតរឿងនេះតែម្តង ។

ក្រោយកើតហេតុដោយសារនាងមិនចង់វែងឆ្ងាយទេ ទើបសមត្ថកិច្ចជួយសម្របសម្រួលប្រាប់ជនជាតិកូរ៉េឲ្យលុយនាង តាមការព្រមព្រៀងត្រូវរ៉ូវ​គ្នាចំនួន​១០០ដុល្លារ តែជនជាតិកូរ៉េខាងលើ បើកកាបូបឲ្យមើលមានតែ៤៥ដុល្លារ ហុចឲ្យនាង ហើយថា ស្អែកចាំមកយកទៀត រួចជនជាតិកូរ៉េនោះ ឡើងជណ្ដើរយន្តទៅបាត់។ រីឯសមត្ថកិច្ច ក៏សួរនាំនាងយល់ព្រមទេ នាងមិនដឹងធ្វើយ៉ាងម៉េច មានតែយកសិនទៅ។ ហើយសមត្ថកិច្ចក៏មិនបាននាំ​ខ្លួនបុរសជនជាតិកូរ៉េទាំង២​នាក់​នោះ មក​កាន់​ស្នាក់ការ​ប៉ុស្តិ៍​អូរឫស្សី​២នោះទេ ​គ្រាន់តែបានជួយ​សម្របសម្រួលបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ ស រស្មី


ចែករំលែក៖