ភ្នំពេញ៖ ថ្ងៃទី ២១ កុម្ភៈ ២០១៨ ៖ អតិថិជន និងភ្ញៀវរបស់ណាហ្គាវើលដ៍ បានទទួលនូវភាពរីករាយយ៉ាងខ្លាំងជាមួយការលោតម៉ុងសាយសិរីសួស្តីស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិនកាលពីចុងសប្តាហ៍មុន! ម៉ុងសាយដ៏ស្រស់ស្អាតចំនួន ១៨ បានសម្តែង និងលោតលើបង្គោលខ្ពស់ដ៏ស្ទាត់ជំនាញ និងទទួលបាននូវការទះដៃស្ញើចសរសើរពីអ្នកទស្សនាជាច្រើន ។
ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៤ មីនា ណាហ្គាវើលដ៍ផ្តល់ជូនឲ្យអតិថិជននូវការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងការសម្តែងពិសេសដ៏អស្ចារ្យរៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ យប់នៅឆាកជាន់ផ្ទាល់ដីព្រមទាំងឱកាសទទួលអាំងប៉ាវលាភសំណាងពីលោកតាចិនថែមទៀតផង ។
ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ Fortune Palace (ជាន់ទី ១ ណាហ្គាវើលដ៍) និងភោជនីយដ្ឋានចិនថ្មីស្រឡាង Hall of Golden Chimes (ជាន់ទី ៥ ណាហ្គាទី ២) មានបម្រើ “ម្ហូបអ៊ីសាងនាំសំណាង” ជាម្ហូបចិនដែលមានគ្រឿងផ្សំពិសេស ១៨ មុខពេញនិយមក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ រួមមានត្រីសាលម៉ុនស្រស់ ត្រីធូណា និងខ្យងសមុទ្រ ។ ភោជនីយដ្ឋានចិន Hall of Golden Chimes មានបម្រើ “ម្ហូបចិនមហសម្បត្តិ” ដែលមានគ្រឿងផ្សំកំពូលកម្រ ដូចជាបង្កង ប៉ាវហ៊ឺ ឈ្លើងសមុទ្រ និងសារាយសមុទ្រខ្មៅ ។ ម្ហូបពិសេសជាច្រើនមុខទៀត ក៏មានបម្រើនៅគ្រប់ភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ផងដែរ រួមមានពិភពអាហារប៊ុហ្វេគ្រឿងសមុទ្រនៅភោជនីយដ្ឋាន 2Pangea តម្លៃ ៣៣ ដុល្លារសម្រាប់ម្នាក់ ឬភោជនីយដ្ឋានក្រោមដី Food Pavilion តម្លៃចាប់ពី ៣ ដុល្លារ ។
អតិថិជន នឹងទទួលបានតុក្កតារូបសុនខដ៏ស្រស់ស្អាតមួយ (រហូតអស់ពីស្តុក) ដោយគ្រាន់តែចុះឈ្មោះជាសមាជិកសណ្ឋាគារថ្មី (សមាជិកហ្គោលដិនអេចរីវ៉តក្លឹប) កក់ដើម្បីស្នាក់នៅបន្ទប់ប្រណីត Superior នៅណាហ្គាទី ២ តាមរយៈ www nagaworld.com (ចុះឈ្មោះចូលពីឥឡូវនេះរហូតដល់ថ្ងៃទី ២ មីនា) ឬចំណាយយ៉ាងតិច ៨៨ ដុល្លារនៅភោជនីយដ្ឋានចិន Fortune Palace ឬ Hall of Golden Chimes នៅក្នុងវិក្កយបត្រមួយ ។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ៕ ស តារា