ព័ត៌មានទាន់ហេតុការណ៍៖

យកលុយទៅអាប់ថ្លៃកាហ្វេ ត្រូវជនល្មោភកាមចាប់អូសដៃស្ទាបសុដន់និងកេរខ្មាស់

ចែករំលែក៖

ខេត្តកោះកុង: បុរសម្នាក់ដែលមានប្រពន្ធកូនរួចហើយមាន បាន ប៉ុនប៉ងរំលោភសេពសន្ថវៈក្មេងស្រីជាអនិតិជនម្នាក់ ដែលមានសតិមិនគ្រប់ ត្រូវបានកម្លាំងនគរបាលខេត្តកោះកុង ឃាត់ខ្លួនកាលពីថ្ងៃចន្ទ៥កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពី ទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយចោទបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងប្រទូស្តកេរខ្មាស ។

ជនសង្ស័យឈ្មោះ យិន ជាតិ ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ស. ស ភេទស្រី អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួល ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះបានប្រើនាងយកកាហ្វេទៅឱ្យឈ្មោះ យិន ជាតិដែលឈ្មោះនេះបានទិញ។ ពេលនោះឈ្មោះ យិន ជាតិ ក៏ឱ្យលុយ តែនាងគ្មានលុយអាប់ នាងក៏ដើរទៅយកលុយពីម្តាយទៅអាប់ឱ្យឈ្មោះ ជាតិ ។លុះពេលទៅដល់ក្នុងផ្ទះមុខបន្ទប់ទឹក ឈ្មោះ ជាតិ បានចាប់អូសដៃនាងចូលបន្ទប់ទឹក និងបានចាប់លើកអាវឡើងលើ រួចច្របាច់ស្ទាបសុដន់ និងប្រដាប់ភេទ។បានមួយ សន្ទុះ នាងឮម្តាយស្រែកឡូឡានៅមុខផ្ទះក៏ស្ទុះរត់ចេញមកក្រៅឱ្យម្តាយជួយហើយ នៅពេលម្តាយឃើញអំពើអាសអាភាសរបស់ជនសង្ស័យចំពោះកូនស្រីដែលមានមិនសតិមិនគ្រប់ក៏បានមកដាក់ពាក្យបណ្តឹងតែម្តង។

ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធី ៕ សហការី


ចែករំលែក៖