ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បើកម៉ូតូបុកស្ត្រី​ជនជាតិ​បរទេស​ម្នាក់កំពុងដើររងរបួសធ្ងន់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីស្រ្តីជនជាតិខ្មែរម្នាក់ បានបើកម៉ូតូយ៉ាងលឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុក ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ រួមនិងមិត្តភ័ក្តិ​ប្រុសស្រី៣នាក់​ទៀត កំពុង​ដើរ​ឆ្លងថ្នល់ បណ្ដាលឲ្យរងរបួសទាំងសងខាងតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បាន​កើតឡើង​កាលពីវេលា​ម៉ោង ៨និង២០នាទីយប់ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ ទល់មុខ​ក្រុមហ៊ុន Cellcard ក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនោកន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ ស្ត្រី​រងគ្រោះជាជនជាតិ​បរទេស​ម្នាក់ និងមិត្តភ័ក្តិប្រុសស្រី៣​នាក់​ទៀត បាននាំគ្នា​ដើរ​ឆ្លងថ្នល់ តាម​បណ្តោយ​មហាវិថី ព្រះសីហនុ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់​មិនទាន់​ផុត​ផង ក៏ត្រូវ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែលជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ខ្មៅ ១គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ 1734 ជិះ​តែម្នាក់ឯង ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក ស្ត្រីជន​បរទេស​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ទាំង​សងខាងតែម្តង ។

ក្រោយកើតហេតុជនរងគ្រោះនិងស្រ្តីបើកម៉ូតូបង្កដែលរងរបួសធ្ងន់ទាំង២នាក់នោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​យកទៅ​ធ្វើការ​សង្គ្រោះបន្ទាន់ភ្លាមៗ​នៅឯ​មន្ទីរពេទ្យផងដែរ ៕ ស រស្មី


ចែករំលែក៖