ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ង់ត៍១គ្រឿងបានរងការខូចខាតយ៉ាងដំណំ ខណៈបើកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកជាមួយរថយន្តដឹកទំនិញបម្រុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវបេតុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-0964 ។ ចំណែករថយន្តទ្រុងដឹកទំនិញនោះម៉ាកCENTERក្បាល ពណ៌ក្រហមលាយទឹកប្រាក់ទ្រុង ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-3147 ។ ចំណែករថយន្តដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-0964 ហើយអ្នកបើកបររថយន្តទាំង២គ្រឿងនេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ។
ប្រភពដ ដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា ដោយរថយន្តទ្រុងបើកមុខ ចំណែករថយន្តដឹកស៊ីម៉ង់ត៍បើកតាមក្រោយ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តទ្រុងបានបត់ឆ្វេងប្រុងឆ្លងផ្លូវ ដែលជាហេតុធ្វើឲ្យរថយន្តដឹកស៊ីម៉ង់វាក់គេចចេញមិនទាន់ ក៏បានជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រពឹតខ្ទេចមុខយ៉ាងដំណឹងតែម្ដង ។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងខណៈនោះបណ្ដាលឲ្យអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍គាបជាប់ជើងរងរបួស ហើយត្រូវបាននគរបាល និងប្រជាពលរដ្ឋនាំគ្នាគាស់យកចេញបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុនគរបាលបានឲ្យភាគីទាំងពីរសម្របសម្រួលគ្នាបញ្ចប់រឿងនៅ នឹងកន្លែងនោះតែម្ដង ៕ សុខាសែនជ័យ