ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនៅតែមិនបោះបង់គំនិតជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសមានអធិបតេយ្យភាព

ចែករំលែក៖

នៅក្នុងឯកសារសម្ងាត់ដែលសារព័ត៌មានរុស្ស៊ី Russian Today បានលាត ត្រដាងជាសាធារណៈបង្ហាញឲ្យឃើញថា រយៈពេល៥៤ឆ្នាំកន្លងមក អាមេរិកបានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រទេសដទៃរហូតដល់ទៅ៨១ដង និងការប៉ុនប៉ងផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសដែលអាមេរិកមិនចូលចិត្តនៅជុំវិញពិភពលោក។

តាមសារព័ត៌មានខាងលើបានបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកបាននាំចេញលទ្ធិប្រជាធិបតេយ្យទៅកាន់ប្រទេសជាច្រើន ចាប់តាំងពីឆ្នាំ២០០០មក តាម រយៈការបណ្ដុះបណ្ដាល និងគំាទ្រដល់ ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលដែលខ្លួនយល់ថាជាមេគ្រោះបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែទន្ទឹមគ្នានេះ ការលូកដៃរបស់សហរដ្ឋអាមេរិកចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ ភាគច្រើនត្រូវបានគេមើលឃើញថាបានជះផលអវិជ្ជ មាននឹកស្មានមិនដល់ សម្រាប់ប្រជាជននៃ ប្រទេសទំាងនោះ ដូចជានៅ លីប៊ី ស៊ីរី និងអុីរ៉ាក់ ជាឧទាហរណ៍ដ៏ច្បាស់ក្រឡែត ស្រាប់។

កន្លងមកតំណាងរាស្ត្រអាមេរិកបានស្នើ ដល់រដ្ឋាភិបាលឲ្យបញ្ចប់សកម្មភាពជ្រៀតជ្រែកលូកដៃចូលក្នុងប្រទេស ដទៃដែលជា រឿងធ្វើឲ្យអាមេរិកកាន់តែ បាត់បង់ទំនុក ចិត្ត ពីសហគមន៍អន្តរជាតិ។

កាលពីសប្ដាហ៍កន្លងមក អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) បានទទួលស្គាល់ដោយឥតលាក់ លៀមថា សហរដ្ឋអាមេរិកបាន និងកំពុងជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត នៃ បណ្ដាប្រទេសដទៃ តែថាវាធ្វើឡើងដើម្បី ផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។ ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់សម័យលោក ប៊ីល គ្លីនតុន រូបនេះ មិនបានលើកយកលទ្ធផល ជាក់ស្តែង ដូចជានៅអុីរ៉ាក់ ស៊ីរី លីប៊ី និង ប្រទេសមួយចំនួនទៀត មកធ្វើឧទាហរណ៍ នោះឡើយ។

នៅពេលនេះពិភពលោកបានមើលឃើញ រឹតតែច្បាស់ថា ការលូកដៃរបស់អាមេរិក បានចូលរួមបង្អាក់ដំណើរការអភិវឌ្ឍ ប្រទេសដទៃនៅក្រោយពេលរបបដឹកនាំ លីប៊ី លោក មួអាំម៉ា ហ្គាដាហ្វុី (Muammar Gaddafi) ដួលរំលំ ហើយការរីកចម្រើនរាប់ទសវត្សរ៍របស់លីប៊ី ក្នុងនាមជាសេដ្ឋីប្រេងមួយនៅលើលោកនោះ ក៏បានស្លាប់ទៅជាមួយមេដឹកនាំរូបនេះផងដែរ។

បច្ចុប្បន្នលីប៊ីត្រូវខ្ទេចខ្ទាំសេដ្ឋកិច្ច ទាំង ហេដ្ឋារចនាសម្ព័ន្ធ ឬអាចនិយាយបានថា លីប៊ីនៅពេលនេះបានធ្លាក់ដល់បាតបើ ធៀបទៅនឹងលីប៊ីក្រោមការដឹកនាំរបស់ លោក ហ្គារដាហ្វុី (Gaddafi) ដែលសហរដ្ឋ អាមេរិកហៅថា មេដឹកនាំផ្ដាច់ការ និង រំលោភសិទ្ធិមនុស្ស។

ចំណុចសំខាន់ជារួមនៅក្នុងរបាយការណ៍ ដែលត្រូវបានដកស្រង់យកតែចំណុច សំខាន់នោះ គឺជាការបង្ហាញការគាំទ្រទៅដល់នយោបាយអាមេរិកទៅវិញ ដែលចង់សាបព្រោះលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនទៅគ្រប់ទិសទីលើលោក តាមរយៈនយោបាយលូកលាន់កិច្ចការបោះឆ្នោតប្រទេសដទៃដោយមិនខ្វល់ថា នឹងអាចបង្កបញ្ហា ធ្ងន់ធ្ងរនោះឡើយប្រសិនបើវាបរាជ័យនោះ។

កន្លងមករុស្ស៊ីបានចោទប្រកាន់អាមេរិក ថា បានលូកដៃចូលកិច្ចការបោះឆ្នោត របស់រុស្ស៊ីផងដែរ។ ក្រៅពីរុស្ស៊ីនៅមាន ប្រទេសជាច្រើនទៀតកាន់លទ្ធិប្រជាធិប តេយ្យដែលអាមេរិក កំពុងតែលូកដៃចូល កិច្ចការបោះឆ្នោត ដើម្បីជួយដល់ ក្រុមណាគណបក្សនយោបាយណាដែលគាំទ្រដល់សហរដ្ឋអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖