ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនប្រឈមនឹងសីតុណ្ហភាពក្តៅខ្លាំង ផ្នែកខ្លះនៃប្រទេសជប៉ុន កើនដល់ជាង ៤០អង្សាសេ 

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ជប៉ុន បានរងនូវឥទ្ធពលនៃអាកាសធាតុក្តៅខ្លាំង ដែលគំរាមកំហែងដល់អាយុជីវិត ដោយក្នុងទីក្រុងមួយចំនួន សីតុណ្ហភាពឡើងដល់ជាង ៤០អង្សាសេ។

ទីភ្នាក់ងារឧតុនិយម បានចេញការប្រកាសអាសន្នអំពីគ្រោះថ្នាក់ដោយកម្ដៅ សម្រាប់តំបន់ភាគច្រើន ដោយព្យាករថា សីតុណ្ហភាពនៅទីក្រុង Kumagaya និងទីក្រុង Nagoya អាចឈានដល់កម្រិត ៤០អង្សាសេ រយៈពេលពីរថ្ងៃជាប់ៗគ្នា។

អាជ្ញាធរ ប្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់ ទៅតាមតម្រូវការ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងការចំណាយពេលយូរនៅខាងក្រៅ។ មនុស្ស ៤ ៥៨០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី ១២ ខែកក្កដា រួមទាំង ៧នាក់បាត់បង់ជីវិត នេះបើតាមទិន្នន័យចុងក្រោយ ពីទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយរបស់ជប៉ុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានជួបប្រទះរដូវក្ដៅដ៏អាក្រក់កាន់តែខ្លាំងឡើង ដោយកាលពីឆ្នាំមុន បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ ៤១,៨ អង្សាសេ៕


ចែករំលែក៖