ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហរនៅក្រុងបាវិត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហរនៅក្រុងបាវិត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។

សមត្ថកិច្ចនគរបាលបានអោយដឹងថានៅ ថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហ នៅក្នុងភូមិសាស្ត្រផ្លូវកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង ចំពោះការចុះធ្វើរដ្ឋបាលចំហនេះក៏មានការចាុលរួមពីលោកអភិបាលរងក្រុងបាវិត កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ដើម្បីបង្ក្រាបករណីស្នាក់នៅ និងធ្វើការខុសច្បាប់ រួមទាំងការសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ប្រភពដដែលបន្តថាសកម្មភាពនេះធ្វើឡើងក្នុងគោលបំណងដើម្បី៖

១.បង្ក្រាប និងទប់ស្កាត់ ករណីជនបរទេស ឬបុគ្គលដែលចូលមកស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់។

២.ស្រាវជ្រាវ និងស្រាវជ្រក ចំពោះទីតាំងសង្ស័យដែលមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

អាជ្ញាធរខេត្តស្វាយរៀង បានគូសបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហនាពេលនេះ គឺជាផ្នែកមួយនៃការរឹតបន្តឹង និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ការយកទីតាំងនានាក្នុងមូលដ្ឋានទៅប្រើប្រាស់ខុសច្បាប់ និងបង្ការរាល់បទល្មើសគ្រប់ប្រភេទ។

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តបានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងការគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងជនបរទេសឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះរាល់សកម្មភាពទាំងឡាយណាដែលបង្កអសន្តិសុខ និងផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាតិផងដែរ៕

ដោយ៖សុថាន


ចែករំលែក៖