ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ អ្នកបើករថយន្តបង្កហេតុគេចខ្លួនមិនទទួលខុសត្រូវ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសពីរនាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បង្ក ឡើងដោយអ្នកបើករថយន្តប្រភេទហ៊ីណូ បន្ទាប់ពីបុកភ្លាមបានបើកទ្វាររថយន្តរត់គេចខ្លួន បាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២២ និង៣០នាទី លើផ្លូវលើផ្លូវជាតិលេខ៧ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ១៣២-១៣៣ត្រង់ ចំណុចមុខដីភូមិឈ្មោះ ជា ប៊ុនពៅ ភេទប្រុស ស្ថិតនៅភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង រវាងម៉ូតូនិងរថយន្ត ។ ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉នធី ភេទប្រុស អាយុ២៨ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរដោយឈ្មោះធី ឡៃ ភេទប្រុស អាយុ២៦ឆ្នាំ ។ អ្នកទាំងពីរនាក់រស់នៅភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាមួយគ្នា ។

សមត្ថកិច្ចបន្តថា ចំណែកអ្នកបើករថយន្តបង្កហេតុមិនស្គាល់ឈ្មោះ និងអសយដ្ឋានទេ ព្រោះបន្ទាប់ពីកើតហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនមិនទទួលខុសត្រូវ ។ ធ្វើដំណើរ ដោយរថយន្តម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-2007 ។

បច្ចុប្បន្ន វត្ថុតាងរថយន្ត និងម៉ូតូខាងលើ កម្លាំងបានយកមករក្សាទុកនៅអធិការដ្ឋានស្រុក ត្បូងឃ្មុំ ដើម្បីឲ្យភាគីបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ វណ្ណៈ

 


ចែករំលែក៖