ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ចងកធ្វើអត្តឃាតសម្លាប់ខ្លួន ម្នាក់ខឹងប្តីដើរផឹសុីមិនគិតប្រពន្ធកូន ម្នាក់ផឹកស្រាសអស់ពីរលីត្រសម្រេចចិត្តចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តរតនគិរី មានករណីចងកសម្លាប់ខ្លួនដល់ទៅពីរនាក់ក្នុងយប់ ថ្ងៃតែមួយ មា្នក់នៅ ស្រុកអូរជុំ ម្នាក់ទៀតនៅ ស្រុកបរកែវ ។

ហេតុការណ៍នៅ ស្រុកអូរជុំ៖ មានយុវជនម្នាក់បានចងកសម្លាប់ខ្លួន បន្ទាប់ពីផឹកស្រាសអស់ពីរលីត្រមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផើ្អលនៅចំណុចខ្ទមចំការចម្ងាយពីភូមិប្រហែល០៥គីម៉ែត្រ ស្ថិតនៅភូមិកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រភពបានបន្តថា ជនរងគ្រោះមានឈ្មោះ កាទិង ជ្រូញ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ ទីលំនៅភូមិ កើតហេតុខាងលើបានធ្វើអត្តឃាតដោយខ្លួនឯង(ចងក) ក្នុងផ្ទះចំការសម្លាប់ខ្លួន មិនដឹងមូលហេតុ តែគេដឹងថា មុនកើតហេតុ ជនរងគ្រោះបានផឹកស្រាសអស់ពីរលីត្រស្រវឹង ក្រោយមកក៏ស្រាប់តែគេឃើញចងកស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែង ឃើញជនរងគ្រោះពិតជាបានផឹកស្រាសអស់២លីត្រ ហើយក៏សម្រេចចិត្តចងកសំម្លាប់ខ្លួនឯងពិតមែន ។

រីឯហេតុការណ៍ចងកសម្លាខ្លួនមួយទៀតនៅ ស្រុកបរកែវ មានស្ត្រីម្នាក់បានចងកស្លាប់ដោយសារតែខឹងប្តីដើរផឹកសុីមិនសូវចូលផ្ទះ គិតគូរប្រពន្ធកូន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៥នាទីព្រឹក ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំការលោក សាន់ ប៉ក់ ស្ថិតនៅក្នុងភូមិ កប ឃុំ ទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សុខដេត ភេទស្រី អាយុ២៤ឆ្នាំជនជាតិខែ្មរ សញ្ជាតិខ្មែរ មុខរបរ កម្មករចៀរជ័រកៅស៊ូ ពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតមែន ។

តាមការសាកសួររបស់សមត្ថកិច្ចជាមួយអ្នករស់នៅជិតខាងបានឲ្យដឹងថា ពីមុនមកជនរងគ្រោះបានព្យាយាមធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯងម្តងជាពីរដងរួចមកហេីយ តែមិនបានសម្រេច ព្រោះដោយសារតែខឹងនឹងប្តីផឹកស្រាដេីរលេងចោលផ្ទះមិនគិតប្រពន្ធកូន ហើយពេលនេះ ក៏បានទៅចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងបានសម្រេចតែម្តង ។

បច្ចុប្បនសាកសពអ្នកចងកសម្លាប់ខ្លួនទាំងពីរនាក់ ក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត


ចែករំលែក៖