ព័ត៌មានទាន់ហេតុការណ៍៖

កូនអកតញ្ញូដ៏ព្រៃផ្សៃនេះនិងធ្លាក់នរកអនន្តរិយកម្ម ! គ្រាន់តែ​សុំលុយមិនបាន​ យកជ្រុញវាយ​ សំពងក្បាលម្តាយ​រហូត​ដាច់ខ្យល់ស្លាប់ពេលបញ្ជូនសង្គ្រោះ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ជាតិក្រោយមិនដឹងកើតជាអ្វីនោះទេ!!! តិរច្ឆានពេកហើយ! កូនអប្រិយ​ មិនទាន់សងគុណម្តាយផង​ បែរជាយកជ្រុញវាយន្ធាប់ទៅលើក្បាលអ្នកមានគុណបណ្តាល​អោយ​រងរបួស​ធ្ងន់​ ហើយត្រូវបានដាច់ខ្យល់ស្លាប់នៅពាក់​កណ្តាល​ផ្លូវពេលបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ។

អំពើ​ហិង្សា​ក្លាយជាអំពើឃាតកម្មបានកើតឡើងនៅវេលា​ម៉ោង១១ព្រឹក​ ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅផ្ទះ​ស្ត្រី​រង​ គ្រោះ​ឈ្មោះ គាត ធីម ភេទស្រី អាយុ៦៤ឆ្នាំ ស្ថិត​នៅភូមិសូរគេន សូរគង ស្រុកកងមាស ខេត្ត​កំពង់ចាម​ ។

សមត្ថកិច្ច​បានអោយដឹងថា​ អំពើឃាតកម្មក្នុងគ្រួសារកូនវាយម្តាយបង្កើត​ បង្កឡើងដោយឈ្មោះ សុយ ណារ៉ា ហៅ ពៅ​ ភេទប្រុស អាយុ៣៣ឆ្នាំ បានយកជ្រុញវាយទៅលើ​ ម្តាយបង្កើត ឈ្មោះ គាត ធីម ត្រូវចំក្បាលបណ្តាលអោយរងរបួសជាទម្ងន់បណ្តាលឲស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។

តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានអោយដឹងថា​មូល​ហេតុ​ ផ្តើមឡើងដោយទំនាស់ពាក្យសំដី​ ពោលគឺសុំលុយ​ម្តាយ​មិនបាន ។

ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​បានចុះអន្តរាគមន៍ចាប់ជន​សង្ស័យ​បញ្ជូនយកទៅប៉ុស្តិ៍ដើម្បីសាកសួរនិងបំពេញសំណុំ​ រឿងតាមនីតិវិធី​ ៕​ វណ្ណៈ


ចែករំលែក៖