ភ្នំពេញ ៖ នៅយប់ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងគណៈកម្មាធិការចម្រុះ បានចុះបិទទីតាំង ខារ៉ាអូខេដែលមានយីហោ Coloso KTV ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ការចុះបិទទីតាំងខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំ ពីសំណាក់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន។
ការចុះមកបិទហាងខារ៉ាអូខេយីហោ កូឡូសូ Coloso KTV នេះដែរ បានធ្វើឡើងក្រោយពីមានបែកធ្លាយវីដេអូឃ្លីបមួយ ដោយមាននារីស្រស់ស្អាតម្នាក់រាំស្រាតល្វែងលើ បញ្ចេញសុដន់ និងសាច់សខ្ចី ហើយមានបុរសម្នាក់ឈរឱបពីក្រោយ ហើយល្បីពេញបណ្តាញហ្វេសប៊ុកចែកចាយបន្តគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕ ជ្រោយពេជ្រ