ព័ត៌មានទាន់ហេតុការណ៍៖

ប្តីហេងស៊យដឹកដៃកូនរត់បាត់ខណៈឃើញប្រពន្ធសង្ស័យខ្យល់គរស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ប្រជាពលរដ្ឋ មន្ត្រីរាជការកំពុងធ្វើដំណើរតាមវិថីឯករាជ្យ មកដល់ចំណុចទល់មុខមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ស្ថិតក្នុងក្រុម៩ ភូមិ២ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ បានប្រទះឃើញសាកសពស្ត្រីអនាថា ម្នាក់មិនស្គាល់អត្តសញ្ញាណ ដេកស្លាប់យ៉ាងអាណោចអាធ័ម ក្រោមម្លប់ឈើក្នុងចំណុចខាងលើ។

បន្ទាប់ពីហេតុការណ៍ភ្ញាក់ផ្អើល នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុចុះត្រួតពិនិត្យសាកសពនៅកន្លែងកើតហេតុដើម្បីស្វែងរកអត្តសញ្ញាណ ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខាងលើ សាកសពស្ត្រីអនាថាដេក ស្លាប់មិនស្គាល់អត្តសញ្ញាណពាក់អាវយឺត ដៃខ្លី ពណ៌ខ្មៅ ស្លៀកខោជើងវែង ពណ៌ទឹកប៊ុិច នៅក្បែរសាកសពមានចេកទុំមួយស្និត ដាក់នៅក្នុងថង់ផ្លាស្ទិក និងមិនមានបន្សល់ទុកឯកសារបញ្ជាក់ពីអត្តសញ្ញាណរបស់សាកសពស្រ្តីរងគ្រោះឡើយ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញស្ត្រីខាងលើមានប្តីហេងស៊យម្នាក់ ដែលទើបតែមករួមរស់ជាមួយគ្នា បានរយ:ពេលប្រមាណជា២ខែប៉ុណ្ណោះ មានកាយសម្បទារស្គមកំព្រឹងដូចគ្នា និងមានកូនស្រី១ម្នាក់ មានអាយុប្រមាណជា៨ទៅ០៩ឆ្នាំ ទាំងបីនាក់ប្រកបរបរដើររើសអេតចាយ។

ក្រោយពេលកើតហេតុ បុរសជាប្តីហេងស៊យខាងលើបាននាំកូនស្រីរត់គេចខ្លួនបាត់ បន្សល់ទុកសាកសពនៅកន្លែងកើតហេតុខាងលើ។

តាមការរសន្និដ្ឋានជាបឋមរបស់សមត្ចកិច្ចនគរបាលមូលដ្ឋានខាងលើបានបញ្ជាក់ថា សាកសពស្ត្រីអនាថាខាងលើស្លាប់ដោយសារខ្យល់គរ។

បច្ចុប្បន្នសាសពខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនអាជ្ញាធរសង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុចាត់ចែងបូជាសាកសពនៅវត្តឥន្ទញ្ញាណហៅវត្តក្រោម ៕ ឆ្លាម សមុទ


ចែករំលែក៖