ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសជនជាតិ​វៀតណាមម្នាក់ គ្មានលិខិត​ឆ្លងដែន​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យ​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី បានចុះសហការ​ជាមួយ​ និងកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ​ទួលគោក ចុះត្រួតពិនិត្យជនបរទេសដែលចូលមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ ជាក់ស្តែងឃាត់ខ្លួនបុរសម្នាក់ជាជនជាតិវៀតណាម គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង​១០នាទីព្រឹក នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅ​ផ្ទះលេខ១៣ ផ្លូវលេខ៦១៦ ភូមិ១៩ សង្កាត់បឹងកក់ទី២ ណ្ឌទួលឝោក ។

យោងតាមមន្រ្តីចុះអនុវត្តជាក់ស្តែងខាងលើនេះ ដោយ​បាន​ការអនុញ្ញាត​ពី លោក​ឧត្ដមសេនីយ៍ទោ ស្នងការ​រងទទួល​ផែន​អន្ដោរ​ប្រវេសន៍ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ការិយាល័យ​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី ដឹកនាំ​ដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរង​ការិយាល័យ បានចុះសហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី​នៃអគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ និងកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌទួលគោក មានការ​ដឹកនាំ​ដោយលោក សៀង សុខ ព្រះរាជ​អាជ្ញារង​នៃអយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញនឹង​លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួត​ពិនិត្យ ជនជាតិ​វៀតណាម ដែល​លួចឆ្លង​ដែននិង​កំពុងស្នាក់​នៅធ្វើការងារ​ខុសច្បាប់​ស្ថិតនៅ​ផ្ទះលេខ១៣ ផ្លូវលេខ៦១៦ ភូមិ១៩ សង្កាត់បឹងកក់ទី២ ណ្ឌទួលឝោក ជាលទ្ធផល៖ ពិនិត្យ​ឃើញ​មាន បុរសជនជាតិ​វៀតណាមម្នាក់ គ្មានលិខិត​ឆ្លងដែន​ ។

ក្រោយឃាត់ខ្លួនបុរសជនជាតិ​វៀតណាមរួចហើយ ត្រូវ​បានសមត្ថកិច្ច​បញ្ជូន​ទៅអគ្គនាយក​ដ្ឋានអន្តោប្រវេសន៍​ដើម្បី​អនុវ​ត្តនីតិ​វិធីបន្ត ៕ ស តារា


ចែករំលែក៖