ខេត្តព្រះសីហនុ៖ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ១១និង២៥នាទីព្រឹក មានគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង ឃុំបិត្រាំង រវាង ម៉ូតូសង់ការ៉េ ពណ៌ខៀវ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ ១.ឈ្មោះ វី ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) នឹងប្រពន្ធ ឈ្មោះ អុិន សារា អាយុ២២ឆ្នាំ របួសមធ្យម ជន ជាតិខ្មែរ មានទីលំនៅ ភូមិ គគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងរថយន្តបែនដឹកដីពាក់ស្លាកលេខ ក្រ.ព្រះសីហនុ ៣អា០២១២ ពណ៌ខៀវ ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត មកដល់ចំណុចកើតហេតុ រថយន្តបត់ឆ្វេងបកក្រោយគ្មានការប្រុងប្រយត្ន័ បានបុកម៉ូតូតែម្តង ។
ក្រោយកើតហេតុនាក់បើកបររត់គេចចូលព្រៃបាត់ ចំណែកអ្នករងរបួសបញ្ជូនទៅពេទ្យ ៨៨៨ខេត្ត។
ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំដោះស្រាយតាមនិតិវិធី៕ ឆ្លាម សមុទ្រ