ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលឃាត់ខ្លួនក្រុមស្រ្តីញៀនល្បែង ៥នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយប្រមាណចំនួន ១៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ ព្រឿន ហាន អធិការរងផែននគរបាលយុត្តិធម៌ សហការគ្នាចុះបង្រ្កាបករណីលេងល្បែងសុីសងបៀរចំនួន ២វង់ ក្នុងនោះឃាត់ខ្លួនក្រុមស្រ្តីញៀនល្បែងសុីសងចំនួន ៥នាក់រួមទាំងវត្ថុតាង ដើម្បីយកទៅបន្តនីតិវិធី និងឲ្យធ្វើត្រាប់តាមនៅអធិដ្ឋាននគរបាលស្រុកវាលវែង។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមដើមឈើបេង ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងបានធ្វើការបង្រ្កាបក្រុមលេងល្បែងសុីសងចំនួន ២វង់ ក្នុងនោះឃាត់ខ្លួនក្រុមស្រ្តីកំពុងលេងល្បែងជាក់ស្តែងចំនួន ៥នាក់ទី១ ឈ្មោះ សេង រដ្ឋា ភេទស្រី អាយុ ៤១ឆ្នាំ ទី២ ឈ្មោះ សាន់ រដ្ឋា ភេទស្រី អាយុ ៣៦ឆ្នាំ អ្នកទាំង ២នាក់រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង(អ្នកលេង)ទី៣ ឈ្មោះ ងួន សេម ភេទស្រី អាយុ ៣៦ឆ្នាំ ទី៤ ឈ្មោះ ហួត ថានី ភ
ភេទស្រី អាយុ ៣៧ឆ្នាំ(អ្នកលេង) និងទី៥ ឈ្មោះ ឡាង ម៉ុម ភេទស្រី អាយុ ៣០ឆ្នាំ(អ្នកតុង) អ្នកទាំង ៣នាក់នេះរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង។

លោក អធិការនគរបាលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងដកហូតនូវវត្ថុតាងរួមមាន បៀរចំនួន ១៨១សន្លឹក ពណ៏ខៀវ លុយចំនួន ១១,៩០០០រៀល កន្ទេលចំនួន ០២ និងកំរ៉ាលកន្សែងពោះគោចំនួន ០២ និងស្បែកជើងចំនួន ១១គូរផងដែរ។

លោក បន្តទៀតថា ស្រ្តីញៀនល្បែងសុីសងទាំងចំនួន ៥នាក់ រួមទាំងវត្ថុតាង
នាំមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង រួមទាំងឲ្យត្រាប់តាមឡើងវិញផងដែរ៕ បឹុម ពិន


ចែករំលែក៖