ព័ត៌មានទាន់ហេតុការណ៍៖

សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ចែករំលែក៖

សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖

«ជម្រាបសួរបងបងប្អូនជនរួមជាតិទូទាំងប្រទេស

តាមការប្រកាសលទ្ឋផលជំហានបឋមដំបូងនៃ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទីអាទិត្យទី ២៥ កុម្ភះ ឆ្នាំ ២០១៨ កន្លងទៅ គឺបានអោយដឹងថា “គណបក្សប្រជាជនកម្ពុជា” យើងបានឈ្នះនាំមុខយ៉ាងខ្លាំងបំផុតនៅក្នុងភូមិភាគទាំង៨។

អរគុណសមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសដែលតែងតែគាំទ្រ នឹងបោះឆ្នោតអោយតែគណបក្សប្រជាជនជារៀងរហូតមក​ ដើម្បីដឹកនាំកសាង នឹងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។

សូមជូនពរបងប្អូនជនរួមជាតិជួបប្រទះតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕


ចែករំលែក៖