ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍ខ្មែរឥស្លាមចូលរួមអបអរសាទរបុណ្យឯករាជជាតិ រដ្ឋកូវ៉ែត លើកទី៥៧ ទិវារំដោះជាតិលើកទី២៧ ក្នុងនាមកម្ពុជា _កូវ៉ែត ចងសម្ព័ន្ធមេត្រីភាពទំនាក់ទំនងសេដ្ឋកិច្ច និងមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ ៖ សហគមន៍ខ្មែរឥស្លាម តំណាងដោយ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងក្នុងនាមតំណាងរដ្ឋាភិបាលកម្ពុជា បានផ្ញើរលិខិតចូលរួម អបអរសា ទរ បុណ្យឯករាជជាតិរដ្ឋកូវ៉ែត លើកទី៥៧ និងទិវារំដោះជាតិ លើកទី២៧ ដែលជារដ្ឋមានប្រជាជនជាង៤លាននាក់ ដែលមានព្រំប្រទល់ជាប់នឹងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ាក់ ។

តាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃច័ន្ឌ១២កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៦កុម្ភៈ ២០១៨ ថា៖ សហគមន៍ខ្មែរឥស្លាម សូមរម្លឹកខ្លះៗ ក្នុងនាមរដ្ឋទាំងពី បានចងសម្ពន្ធ័មេត្រីភាព លើកិច្ចការងារដែលបានឯកភាពជាមួយគ្នាដូចជា ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងកិច្ចការ មនុស្សធម៌ ការងារនេះយើងបានឯកភាពជាមួយគ្នា កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ ២០១៤ (ជាឆ្នាំកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា-រដ្ឋកូវ៉ែត លើក លែងទិដ្ឋាការ លិខិត ឆ្លងដែនការទូត និងផ្លូវការ) ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម (សាធារណការនិងដឹកជញ្ជូន) និង លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីក្នុងជំនួបសំដែងការគួរសមជាមួយ -ព្រះចៅ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah នាយករដ្ឋមន្ត្រីកូវ៉ែត ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រដ្ឋកូវ៉ែត នូវតែជាមិត្ដនិងជាដៃគូដ៏ល្អ ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ដូចជា ជួយផ្នែកទំនាក់ទំនងការទូត,ពាណិជ្ជកម្ម,ឧស្សាហកម្ម,កសិកម្ម,វប្បធម៌ និងទេសចរណ៏ មិនតែប៉ុណ្ណោះ កូវ៉ែត ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានទៅបន្តការសិក្សានៅតាម សកលវិទ្យាល័យ នានានៅ ប្រទេស កូវ៉ែត បានចូលរួមកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាវិហារ, សាលារៀន, វគ្គបណ្តុះ បណ្តាលគ្រូ បង្រៀន ,សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល,ការប្រមូលវិស័យវ៉ាហ្គាហ្វ(ទេយ្យទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគ ទ្រព្យជួយដល់អ្នកក្រីក្រ )បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិសម្រាប់សហគមន៍ជនបទជាដើម៕ សំរិត


ចែករំលែក៖