ព័ត៌មានទាន់ហេតុការណ៍៖

នាងដេកបាំងផ្លូវ ម្ចាស់ផ្ទះទើសពេកលើកជើងចេញចោទថាចាប់រំលោភ បញ្ចប់រឿងត្រឹមស្បថ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីម្នាក់បានឆោឡោរត់ចេញពី បន្ទាប់និងស្រែកថា គេចាប់រំលោភ ខណៈនាងទើបមកពីស្រុករកការងារធ្វើតែមិនទាន់បានផងក៏សុំបន្ទប់មិត្តភក្តិរបស់គូដណ្តឹងស្នាក់នៅ។ ពេលដែលកំពុងដេកលង់លក់ស្រាប់តែឃើញមានបុរសម្នាក់មកពោបនៅ ពីលើនិងសម្រាតខោនាងដល់ជង្គង់គំរាមមិនឲ្យស្រែក តែនាងរើបម្រះរួចបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅបន្ទប់ជួលក្នុងភូមិអូដឹម សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះមានអាយុ២០ឆ្នាំ ទើបមករកការងារធ្វើស្នាក់នៅបន្ទប់ជួល ភូមិកើតហេតុខាងលើ។ ចំណែកជន សង្ស័យឈ្មោះ ឈា សារី អាយុ២៤ឆ្នាំ មុខរបរកម្មរដើរតាមម៉ាស៊ីនច្រូតស្រូវ មានស្រុក កំណើតនៅភូមិព្រែកតាម៉ុក ឃុំជ្រៃ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ នាងមករកការងារធ្វើ តែដោយមិនទាន់ រកបានហើយគ្មានកន្លែងស្នាក់នៅទើបគូ ដណ្តឹងរបស់នាងដែលបានស្គាល់ស្ត្រីម្នាក់រស់នៅភូមិផងរបងជាមួយគ្នាក៏បានជូននាងទៅសុំបន្ទប់ដើម្បីស្នាក់នៅបណ្តោះអាសន្នសិនដោយស្នាក់នៅក្នុងបន្ទប់នោះមានគ្នាចំនួនសរុបទាំងអស់៥នាក់ ។

ប្រភពដដែលបានបន្តទៀតថា លុះមក ដល់ថ្ងៃកើតហេតុប្រពន្ធជនសង្ស័យ និងបងប្អូនទៅធ្វើការអស់នៅសល់តែជនសង្ស័យ និងរូបនាងនៅក្នុងបន្ទប់តែ២នាក់ ដោយ ជនសង្ស័យអង្គុយចុចទូរស័ព្ទ។ ចំណែករូប នាងពេលហូបបាយរួចហើយបានដេកនៅជិតមាត់ទ្វារបន្ទប់ដោយស្លៀកខោ។ ពេលនោះនាងកំពង់តែដេកលង់លក់ស្រាប់តែ ជនសង្ស័យបានមកសើយអាវឡើងលើ និងចាប់សម្រាតខោដល់ក្បាលជង្គង់ហើយបានគំរាមនាងថា «កុំប្រាប់នរណាគេប្រយ័ត្ន គាត់ចាក់សម្លាប់ចោល»។ ពេលនោះនាង ភិតភ័យក៏បានស្ទុះប្រតាយប្រតប់ ហើយរត់ ចេញក្រៅ ក៏ទូរស័ព្ទហៅឪពុកនិងគូដណ្តឹងរបស់នាងមកដល់ប្រាប់តាមដំណើររឿងទាំងអស់ តែជនសង្ស័យឆ្លើយបដិសេធថា គេមិនបានប៉ុនប៉ងចាប់រំលោភនាងឡើយ ។

បើតាមសម្ដីជនសង្ស័យបានសារភាព ថា នៅមុនកើតហេតុរូបគាត់កំពុងមើល ទូរស័ព្ទក្នុងបន្ទប់ ចំណែកជនរងគ្រោះដេកនៅជិតមាត់ទ្វារបន្ទប់ហើយគាត់ដើរចេញមិនរួចមិនហ៊ានដាស់។ បន្ទាប់មកគាត់បាន លើកជើងនាងចេញដើម្បីដើរចេញទៅ ក្រៅតែមិនដឹងរឿងអ្វីសោះបែរជានាងចោទប្រកាន់គាត់ថា ចាប់រំលោភនាងទៅវិញ ។

ក្រោយមកបុរសជាជនសង្ស័យបាន ទូរស័ព្ទហៅប្រពន្ធគាត់ដែលកំពុងធ្វើការនៅក្នុងរោងចក្រឲ្យត្រឡប់មកភ្លាមៗផងដែរដើម្បីដោះស្រាយគ្នា។ ប៉ុន្តែការដោះស្រាយមិនចេញក៏បាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ដើម្បីឲ្យសុំធ្វើ អន្តរាគមន៍ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាន សួរនាំ និងដោយមិនមានសាក្សីបំភ្លឺច្បាស់លាស់ ហើយដោយនៅលើខ្លួនប្រាណនារី រងគ្រោះមិនមានស្លាមស្នាមអ្វីនៅលើខ្លួន។ ម្យ៉ាងទៀតជនសង្ស័យសុខចិត្តស្បថក៏ព្រមដែរទើបនារីរងគ្រោះបដិសេធមិនប្តឹងផ្តល់ ដោយសុខចិត្តឲ្យជនសង្ស័យស្បថនៅមុខលោកយាយទូលក្អម ស្ថិតនៅមុខប៉ុស្តិ៍នគរ បាលចោមចៅ៣ដែលគេមានជំនឿថាស័ក្ដិសិទ្ធិ។ ជនសង្ស័យហ៊ានស្បថថា «បើខ្ញុំ ប៉ុនប៉ងរំលោភពិតមែនសូមឲ្យលោកយាយទូលក្អមកាច់បំបាក់.ក និងឲ្យរថយន្តបុក ស្លាប់ទាន់ហន់»។ បន្ទាប់ពីស្បថស្បែចប់ ហើយក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញដោយមិនបានប្តឹងផ្តល់គ្នា តែធ្វើឲ្យគ្រួសារ២នាក់នេះលែងមើលមុខគ្នាត្រង់ និងលែងរាប់ អានគ្នាជាមិត្តភក្តិតាំងពីពេលនេះទៅមក៕ សុខាសែនជ័យ


ចែករំលែក៖