ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បេីក​ម៉ូតូ​ជែង​ឡាន​កុងតឺន័រ​៣-៤​មិន​ផុត​អែប​ចូល​ស្តាំ​វិញ​ ត្រូវ​រថយន្ត​បុក​ពី​ក្រោយ​កិន​ស្លាប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ពីមន្ត្រីនគរបាល ​របស់​ស្នង​ការដ្ឋាន នគរបាល ខេត្តព្រះសីហនុ​បាន​ឲ្យដឹង​ថា៖ ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ​ វេលាម៉ោង​៩:៤៥នាទី​ព្រឹក លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១២៣-១២៤​ ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំង​អាត់​ ឃុំ​កំពង់សិលា​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​​ម៉ូតូ​១គ្រឿង​ម៉ាក​ YAMAHA​ RC ពណ៌​​ ខ្មៅ​ ពាក់ផ្លាកលេខ​ រដ្ឋ​06​ 1-1876​ អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ​​ មានទិសដៅ​ ពី​ខាង​ត្បូង​ ទៅ​ជើង​ បាន​បេីក​វ៉ាជែង​ រថយន្ត​កុងតឺន័រ​ប្រហែល​៤​ ទៅ​ ៥គ្រឿង​ ដែលមាន​ទិសដៅ​ស្របគ្នា​ ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ មក​ពី​ខាង​មុខ​ អ្នក​បើក​ម៉ូតូ​ ក៏​បាន​គេច​ចូល​មក​ខាង​ស្តាំ​ដៃ​វិញ​ បណ្តាល​ឲ្យ​រថយន្ត​ ដឹក​ខ្សាច់​ បុក​ កិន​ចំ​ពីខាងក្រោយ​តែម្ដង​។

រថយន្ត​ម៉ាក​ NISSAN DIESEL ពណ៌ បៃតង​ ពាក់ផ្លាកលេខ​ភ្នំពេញ​3A-2359 អ្នក​បើកបរ​រត់​គេច​ខ្លួន​ ចូល​ក្នុង​ព្រៃ​ សមត្ថកិច្ច​​កំពុង​តាម​ស្វែងរក​។

គ្រោះថ្នាក់​នេះ ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​ អ្នកបើកបរ​ម៉ូតូ​ កំពុង​ស្វែងរក​អត្តសញ្ញាណ​ និង​ ក្រុម​គ្រួសារ​ ។

រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់សិលា​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖