ព័ត៌មានទាន់ហេតុការណ៍៖

លោក សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ជួបសម្តែងការគួរសមនិងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ ជាមួយលោក នាយឧត្តមសេនីយ៍ សៅ សុខា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ជួបសម្តែងការគួរសមនិងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ ជាមួយលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

ក្នុងឱកាសនោះ កិច្ចពិភាក្សាលើបញ្ហាប្រឈមនិងមានការលើកសំណូមពរមួយចំនួន អំពីកិច្ចសហប្រតិបត្តិការរវាងមេធាវីជាមួយនឹងកងរាជអាវុធហត្តលើវិស័យយុត្តិធម៌។ ក្រោយពីផ្តល់មតិ ពិភាក្សារួចមក ក៏បានឯកភាពគ្នាទទួលយកដោះស្រាយបញ្ហាប្រឈមដែលមាននាពេលកន្លងទៅ និងគណៈមេធាវីជួយបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ ព្រមទាំងឯកភាពរៀបចំចាត់តាំងក្រុមការងារ ដើម្បីពិភាក្សារៀបចំអនុស្សរណៈយោគយល់រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌៕  សុខ ខេមរា

 

 


ចែករំលែក៖