ខេត្តពោធិ៍សាត់៖ រយៈពេលត្រឹមតែ ១២នាទីប៉ុណ្ណោះតែកុងរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដ៍រន្ធត់ញាក់សាច់ទទ្រើក ដោយគៀបជាប់នៅក្នុងកាប៊ីនរថយន្តគាស់រាប់ម៉ោងទើបយកសាកសពបាន និងចំនួន ០៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ផ្សេងគ្នា។
លោក វរសេនីយ៍ទោ ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង១១ និង១៣នាទីយប់ ថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាក គារ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C 2130 របស់ក្រុមហ៊ុន(ភ្នំពេញ) អ្នកបើកបរ(រត់គេចខ្លួន) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ចូលស្នាមភ្លោះក្រឡាប់ផ្ងារតែម្ដង បណ្ដាលឲ្យអ្នករួមដំណើររងរបួសចំនួន ០៣នាក់ ចំណែកច្រើននាក់ផ្សេងទៀតព្រលឹងចុងសក់។
ដោយឡែក៖ លោក វរសេនីយ៍ទោ នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង១១ និង២៥នាទីយប់ នៅវេលាម៉ោង១១ និង២៥នាទី យប់ថ្ងៃដដែល ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៧.២១៨ ស្ថិតក្នុងភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណិស ពាក់ស្លាកលេខ ភ្នំពេញ 3D 6719 ក្រុមហ៊ុន(cambodia )អុិចប្រេស បើកបរដោយឈ្មោះ ត្រេង ដារា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ បាន(ស្លាប់)គៀបជាប់នៅក្នុងកាប៊ីនរថយន្ត និងព្រូឈ្មោះ ហង្ស សុភ័ណ្ឌ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ(ធ្ងន់) បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុកគូថរថយន្តកុងតឺន័រម៉ាក ហុីយ៉ាន់ដាយ ពណិស ពាក់ស្លាកលេខ កំពង់ចាម 3A 2754 អ្នកបើកបរ(រត់គេចខ្លួន)ដែលកំពុងខូច និងចតស្ងៀមនៅលើផ្លូវពេញទំហឹងតែម្ដង។
ប្រភពព័ត៌មានខាងលើបញ្ជាក់ថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ ឯសាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារទទួលយកទៅចាត់ចែងតាមប្រពៃណី ចំណែកវត្ថុតាងរថយន្តសមត្តកិច្ចនគរបាលយកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៃច្បាប់៕ ដោយ បឹុម ពិនម ១២នាទីស្លាប់ម្នាក់ និងរបួស៤នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍n
ខេត្តពោធិ៍សាត់៖ រយៈពេលត្រឹមតែ ១២នាទីប៉ុណ្ណោះតែកុងរថយន្តម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដ៍រន្ធត់ញាក់សាច់ទទ្រើក ដោយគៀបជាប់នៅក្នុងកាប៊ីនរថយន្តគាស់រាប់ម៉ោងទើបយកសាកសពបាន និងចំនួន ០៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២លើកផ្សេងគ្នា។
លោក វរសេនីយ៍ទោ ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង១១ និង១៣នាទីយប់ ថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាក គារ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C 2130 របស់ក្រុមហ៊ុន(ភ្នំពេញ) អ្នកបើកបរ(រត់គេចខ្លួន) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ចូលស្នាមភ្លោះក្រឡាប់ផ្ងារតែម្ដង បណ្ដាលឲ្យអ្នករួមដំណើររងរបួសចំនួន ០៣នាក់ ចំណែកច្រើននាក់ផ្សេងទៀតព្រលឹងចុងសក់។
ដោយឡែក៖ លោក វរសេនីយ៍ទោ នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង១១ និង២៥នាទីយប់ នៅវេលាម៉ោង១១ និង២៥នាទី យប់ថ្ងៃដដែល ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៧.២១៨ ស្ថិតក្នុងភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណិស ពាក់ស្លាកលេខ ភ្នំពេញ 3D 6719 ក្រុមហ៊ុន(cambodia )អុិចប្រេស បើកបរដោយឈ្មោះ ត្រេង ដារា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ បាន(ស្លាប់)គៀបជាប់នៅក្នុងកាប៊ីនរថយន្ត និងព្រូឈ្មោះ ហង្ស សុភ័ណ្ឌ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ(ធ្ងន់) បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុកគូថរថយន្តកុងតឺន័រម៉ាក ហុីយ៉ាន់ដាយ ពណិស ពាក់ស្លាកលេខ កំពង់ចាម 3A 2754 អ្នកបើកបរ(រត់គេចខ្លួន)ដែលកំពុងខូច និងចតស្ងៀមនៅលើផ្លូវពេញទំហឹងតែម្ដង។
ប្រភពព័ត៌មានខាងលើបញ្ជាក់ថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ ឯសាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារទទួលយកទៅចាត់ចែងតាមប្រពៃណី ចំណែកវត្ថុតាងរថយន្តសមត្តកិច្ចនគរបាលយកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៃច្បាប់៕ ប៉ឹម ពិន