ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមសម្រេចឃុំខ្លួនក្រុមដៃស្អិតឆក់តាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរ បានសម្រេចចេញដីកាឃុំខ្លួនជនសង្សយ័ពីរនាក់ពាក់ពន្ធ័ករណី ឆក់តាមដងផ្លូវ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “លួច” ប្រព្រឹត្តនៅផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ផ្តន្ទាទោសពី០៦(ប្រាំមួយ)ខែ ទៅ០៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី១០០០០០០រៀល ទៅ៦០០០០០០ រៀល។

ជនសង្សយ័ទី១ឈ្មោះវី សារី ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:មិនពិតប្រាកដ ទី០២-ឈ្មោះទិត ដាណា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថា៖ជនរងគ្រោះឈ្មោះឯក លក្ខិណា ភេទស្រី អាយុ២២ឆ្នាំទីលំនៅ:ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យរាជធានីភ្នំពេញ។មុខរបរ: នៅផ្ទះ ។

វត្ថុតាងចាប់យក៖ម៉ូតូ១គ្រឿងម៉ាក HONDA ១២៥ពណ៌ខ្មៅសេរី២០១៥ពាក់ផ្លាកលេខភ្នំពេញ១CZ៧៩៣២ (របស់ជនល្មេីសជិះធ្វេីសកម្មភាព) ទូរស័ព្ទដៃ១គ្រឿងម៉ាកNចុចពិលពណ៌ក្រហម(របស់ជនល្មេីស)។ទូរស័ព្ទដៃ១គ្រឿងម៉ាកIphone៦plusពណ៌ខ្មៅ (របស់ជនរងគ្រោះ)។

លោកអធិការបានបញ្ជាក់ថា នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯងដោយដាក់ទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខជិះមកដល់កន្លែងកេីតហេតុខាងលេីពេលនោះស្រាប់ជនល្មេីសទាំងពីរនាក់ខាងលេីបានជិះម៉ូតូតាមមក ដោយជនល្មេីសឈ្មោះវី សារី អង្គុយខាងក្រោយជាអ្នកធ្វេីសកម្មភាពឆក់ហេីយបានជិះគេចខ្លួនភ្លាមនោះជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ រហូតដល់ស្តុបA៩ជនរងគ្រោះតាមទាន់បុកពីក្រោយម៉ូតូជនល្មេីសបណ្តាលដួលទាំងអស់គ្នា ធ្វេីអោយជនរងគ្រោះរងរបួសកែងដៃខាងឆ្វេងនិងជេីងខាងស្តាំចំនែកឯម៉ូតូបែកក្បាំង កាទែពេលនោះដែរប្រជាពលរដ្ឋក៏ព្រួតគ្នាដេញចាប់និងវាយទៅលេីជនល្មេីសទាំងពីរនាក់ បន្ទាប់មកសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មេីសមកាន់អធិការដ្ឋននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរ និងបន្តចាត់ការតាមនីតិវិធី។នៅចំពោះមុខសមត្ថកិច្ចជនល្មេីសបានឆ្លេីុយសារភាពថាខ្លួននិងបក្សពួកពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ៕ ឆ ដា


ចែករំលែក៖