ខេត្តព្រះសីហនុ៖ ព័ត៌មានពីសមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១និង៤២នាទី នៅក្នុងសាលាឆាន់ វត្តវាលមាស ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សាមួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ គឹម វ៉ាយ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរលក់ចានឆ្នាំងតាមរ៉ឺម៉កម៉ូតូ មានទីលំនៅ ភូមិត្រោក ឃុំត្រោក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រើខ្សែក្រវ៉ាត់ក្បាលដែក វាយទៅ លើជនរងគ្រោះឈ្មោះ កែ ទន ភេទ ប្រុស អាយុ៥៤ ឆ្នាំ មុខរបរ លក់ឆ្នាំងចានចល័តដូចគ្នា មានទីលំនៅភូមិតាខ្វាយ ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវក្បាល បណ្តាលឲ្យរងរបួសធ្ងន់។
លោកវរសេនីយ៍ត្រីហួ យ៉ៃអធិការរងទទួល ការងារ ព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលស្រុកព្រៃនប់បានចុះទៅធ្វេីអន្តរាគមន៍ ឃាត់ខ្លួនជនបង្កមកសួរនាំ ឈ្មោះគឹម វ៉ាយជាជនដៃដល់បានសារភាពថា៖ មូលហេតុដោយសារ ខឹងជនរងគ្រោះ និយាយឡូឡាបង្ករំខាន ក្នុងខណៈ ពេលកំពុងស្នាក់នៅក្នុងសាលាឆាន់ជាមួយគ្នា។ បច្ចុប្បសមត្តកិច្ចកុំពុងកសាងសំណុំរឿងបញ្ជូនតាមច្បាប់ ៕ ឆ្លាម សមុទ្រ