ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានធ្វើឲ្យអ្នកនយោបាយ ជើងចាស់ មានបទពិសោធន៍ជាច្រើន សម្រេចចាកចេញពីតំណែង ឬត្រូវលោក ត្រាំដកហូតតំណែង ធ្វើឲ្យរដ្ឋាភិបាលកាន់ តែរួមតូច ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅមិុចស៊ីកូ លោកស្រី Roberta Jacobson នៅថ្ងៃទី១ ខែមីនា បានប្រកាសលាលែងចេញពី តំណែងនៅខែឧសភាខាងមុខ ហើយជា មួយគ្នានេះមិនទាន់មានព័ត៌មានស្តីពីអ្នក ជំនួសតំណែងលោកស្រីនៅឡើយ។
នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកស្រី Jacobson បានសរសេរថា លោកស្រីធ្វើជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ នៅមិុចស៊ីកូ គឺជា មោទនភាព ដ៏ក្រៃលែងរបស់លោកស្រី តែក្រោយរយៈ ពេល៣១ឆ្នាំ បម្រើការនៅក្នុងរដ្ឋាភិបាលអាមេរិក លោកស្រីនឹងចាកចេញពីតំណែងនេះដើម្បីស្វែងរកការងារថ្មី។លោកស្រីក៏បានលើកឡើងពី សារសំខាន់នៃទំនាក់ ទំនងទ្វេភាគីរវាងអាមេរិកនឹងមិុចស៊ីកូ។ ប្រភពព័ត៌មានបានឲ្យដឹងថា អគ្គនាយក ក្រុមហ៊ុនទូរគមនាគមន៍ AT&T លោក Edward Edward Whitacre អាចក្លាយជា ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅមិុចស៊ីកូ។
ក្រៅពីមន្ត្រីការបរទេស នៅមានមន្ត្រីជា ច្រើនរូបទៀត ដែលធ្វើការនៅក្បែរខ្លួន លោកត្រាំ ត្រូវបានដកតំណែង ឬលាលែង ពីតំណែង ។ មន្ត្រីនៅក្នុងផ្នែកទំនាក់ទំនង របស់ប្រធានាធិបតីត្រាំ មានរហូតដល់ ទៅ៤រូប បានលាលែងពីតំណែង ក្នុងរយៈ ពេល មិនដល់មួយឆ្នាំផង ។
មានការលាលែងចេញពីតំណែងទៀត ហើយ នៅសេតវិមាន ! លើកនេះ គឺនាយិកាផ្នែកទំនាក់ទំនងរបស់លោកដូណាល់ ត្រាំ។ តួនាទីដែលក្នុងរយៈពេលតែ១៣ខែ សោះ មានការផ្លាស់ប្តូរដល់ទៅបីដងរួចទៅ ហើយ។ លោកស្រី Hope Hicks ដែលជាមនុស្សជំនិតខ្លាំងបំផុតរបស់លោកប្រធានាធិបតី តាំងពីច្រើនឆ្នាំមកហើយ ស្រាប់តែប្រកាសលាលែងចេញតំណែងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ភ្លាមៗ តែម្តង ក្រោយពីត្រូវបានគណៈកម្មការស៊ើបអង្កេតសភាកោះហៅសាកសួរ កាលពី ថ្ងៃអង្គារ ក្នុងក្របខ័ណ្ឌនៃការអង្កេតសំណុំរឿងរុស្ស៊ីចូលជ្រៀតជ្រែកក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។
តួនាទីជានាយកទំនាក់ទំនង មិនសូវ ប្រឈមខ្លាំងដូចតួនាទីជាអ្នកនាំពាក្យប្រធានាធិបតីមែន ប៉ុន្តែវាមិនមែនជាការងាយ ស្រួលឡើយ ក្នុងដឹកនាំទំនាក់ទំនាក់ឱ្យ លោក ដូណាល់ ត្រាំ នោះ។
ខុសពីអ្នកមុនៗ ដែលបញ្ចប់តំណែងដោយសារតែមិនសូវត្រូវគ្នាជាមួយលោកប្រធានាធិបតី លោកស្រី ហូប ហ៊ីក បាន ផ្សារភ្ជាប់ទំនាក់ទំនង និងទំនុកចិត្តខ្លាំង ណាស់ ឱ្យលោកត្រាំ ក្នុងគុណសម្បត្តិជា មនុស្សចេះលាក់ការណ៍ និងមិនសម្ញែង។ មានអាយុ ទើបតែ ២៩ឆ្នាំ ជាអតីតតារា បង្ហាញម៉ូដ ជាមិត្តនិងធ្លាប់បម្រើការឱ្យលោកស្រី អ៊ីវ៉ាន់កា ត្រាំ ជាកូនស្រីច្បងលោកត្រាំ និងបើទោះបីជាគ្មានបទពិសោធន៍នយោបាយទាល់តែសោះក៏ដោយ ក៏លោកស្រី ហូប ហ៊ីក ត្រូវបានជ្រើសរើសឱ្យចូលក្នុងក្រុមយុទ្ធនាការឃោសនាលោកត្រាំ តាំង ពីឆ្នាំ២០១៥មក និងស្ទើរចាត់ទុកបានថាជាស្រមោលរបស់លោកត្រាំ ផង ប៉ុន្តែគេច មិនផុត ពីត្រូវលាលែងចេញពីតំណែង ដែរ។
លោកស្រី ហូប ហ៊ីក មិនបានបញ្ជាក់ អំពីមូលហេតុនៃការលាលែងនេះទេ ហើយ គេក៏មិនទាន់ដឹងច្បាស់នៅឡើយ ថាតើ ហេតុអ្វីលោកស្រី ហ៊ីក សុខចិត្តចាកចេញ ពីសេតវិមាននោះ។ មិនដឹងថាតើការលា លែងនេះ អាចមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវរបស់ទីប្រឹក្សាប្រធានាធិបតី លោក Rob Porter ដែលលោកត្រាំបានជំរុញឱ្យលាលែងចេញពីតំណែង ក្រោយពីមានការប្តឹងផ្តល់អតីតភរិយា ថាជាមនុស្សប្រើ អំពើហិង្សាក្នុងគ្រួសារ ហើយដោយសារ លោកស្រី ហូប ហ៊ីក មានទំនាក់ទំនង ស្នេហាជាមួយនឹងអតីតទីប្រឹក្សារូបនេះ ទើបគេនាំគ្នាគិតថាត្រូវលាលែងចេញពី តំណែងដោយទៅជាមួយដែរ។ ឬមួយដោយសារការអង្កេតសំណុំរឿងជ្រៀតជ្រែករបស់រុស្ស៊ី ?!ព្រោះមុននឹងធ្វើសេចក្តីប្រកាសលាលែងនេះ លោកស្រី ត្រូវបានគណៈកម្ម ការសភាហៅទៅសួរ ក្នុងក្របខ័ណ្ឌនៃការអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុង ការបោះឆ្នោតអាមេរិក ដឹកនាំដោយរដ្ឋ អាជ្ញាពិសេស Robert Mueller។ យោលង ទៅលើតួនាទី របស់លោកស្រី ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត វាជាការធម្មតាទេ ដែលគេ ចង់ស្តាប់លោក ស្រីនោះ។
បើតាមសារព័ត៌មានអាមេរិក នៅចំពោះការចោទសួររបស់គណៈកម្មការស៊ើបអង្កេតសភាដោយបិទទ្វារ លោកស្រីបានទទួល ស្គាល់ថា តួនាទីបានបង្ខំឱ្យ “កុហក” ដែលគ្មានផលវិបាក និងគ្មានចំណងពាក់ព័ន្ធអ្វីនឹងការអង្កេតរុស្ស៊ីទេ ប៉ុន្តែលោកស្រីបានបដិសេធមិនឆ្លើយនឹងសំណួរដែលរសើបៗខ្លាំងឡើយ។
សេតវិមាន បានធានាអះអាង តាំងពី ល្ងាចថ្ងៃពុធ ទី២៨ ខែកុម្ភៈភ្លាមៗ ថាការ លាលែងពីតំណែងរបស់លោកស្រី ហូប ហ៊ីក មានក្នុងគម្រោងតាំងពីជាច្រើនសប្តាហ៍មកហើយ និងគ្មានពាក់ព័ន្ធចំពោះមូលហេតុទាំងពីរដែលលើកឡើងនោះទេ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យសេត វិមាន។
យ៉ាងណាក៏ដោយ ក៏ពេលនេះ អ្វីដែល ច្បាស់ គឺក្រុមជំនិត តាំងពីដើមមករបស់ លោក ដូណាល់ ត្រាំ កាន់តែរួញគ្នាតិចទៅៗ នៅក្នុងសេតវិមាន។ ក្រោយការលាលែង របស់អតីតអង្គរក្ស កាលពីខែកញ្ញា ២០១៧ និងការលាលែងរបស់លោកស្រី ហូប ហ៊ីក និងលើកលែងតែអ៊ីវ៉ាន់កា និងហ្សេរ៉េត គូស្នែរ ជាកូននិងកូនប្រសានិងជាទីប្រឹក្សាចេញ គេរាប់ឃើញសល់តែមនុស្សជំនិត ចាស់ម្នាក់គត់ នៅក្បែរលោកត្រាំ គឺលោក Dan Scavino ដែលកំពុងកាន់តួនាទីគ្រប់គ្រងប្រព័ន្ធសង្គមរបស់ប្រធានាធិបតី៕ ម៉ែវ សាធី