ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចចម្រុះរួមមាន មន្រ្តីរដ្ឋបាលជលផល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប៉ុស្តិ៍រដ្ឋបាល យោធា សហគមន៍សរុបប្រមាណចំនួន ០៩នាក់ ចុះបង្រ្កាបក្នុងកន្លែងអភិរក្សជលផលរិបអូសបានវត្ថុតាង រីឯក្រុមជនប្រព្រិត្តហកចូលទឹកគេចខ្លួនបាត់អស់។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង២០នាទី យប់ ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទ្លេសាបកន្លែងអភិរក្សាជលផល(ឡូត៍នេសាទលេខ៦) ត្រង់ចំណុចអិច.៤០៥២៣៧-អុីការិច.១៤១៤០៤៤ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក ពិន វុទ្ធី ជាជំនួនការផ្នែករដ្ឋបាលជលផលក្រគរ និងជាប្រធានក្រុមយាមការពារកន្លែងអភិរក្សជលផល(លេខ.៦)បានឲ្យដឹងថា លទ្ធផល៖ ក្នុងការបង្រ្កាបរួមមាន ១-បាឡាស្មាច់បណ្ដោយប្រវែង ៧ ២ម៉ែត្រ ទទឹងប្រវែង ០១ម៉ែត្រ និងជម្រៅ ០ ៤ម៉ែត្រ ភ្ជាប់ម៉ាសុីនម៉ាក នីសាន់ កម្លាំង ៣២សេះចំនួន ០១គ្រឿង ២-បាឡាស្មាច់បណ្ដោយប្រវែង ៦ ៩ម៉ែត្រ ទទឹងប្រវែង ០១ម៉ែត្រ និងជម្រៅ ០ ៥ម៉ែត្រ ភ្ជាប់ម៉ាសុីនម៉ាក ហុីណូតា កំលាំង ២៧សេះចំនួន ០១គ្រឿង ៣-បាឡាស្មាច់បណ្ដោយប្រវែង ៧ ៩ម៉ែត្រ ទទឹងប្រវែង ០១ម៉ែត្រ និងជម្រៅ ០ ៥ម៉ែត្រ ភ្ជាប់ម៉ាសុីនម៉ាក ហុីណូតា កំលាំង ២៧សេះចំនួន ០១គ្រឿង ៤-បាឡាស្មាច់បណ្ដោយប្រវែង ៨ ៥ម៉ែត្រ ទទឹងប្រវែង ១ ២ម៉ែត្រ និងជម្រៅ ០ ៥ម៉ែត្រ ភ្ជាប់ម៉ាសុីនម៉ាក ហុីណូតា កំលាំង២៧សេះចំនួន ០២គ្រឿង សរុបចំនួន ០៥គ្រឿង និងសាច់មងហ៊ុំប្រវែង ៣២០ម៉ែត្រ គុណនឹងសំរ៉ុងប្រវែង ០៤ម៉ែត្រ និងក្រឡា ០ ០៤ម៉ែត្រ ចំនួន ០៤វង់។
លោក ពិន វុទ្ធីុ បន្តថា ប្រតិបត្តិការនេះធ្វើឡើងនៅគ្រាដែលក្រុមជនប្រព្រិត្តបទល្មើសនេសាទទាំងនោះ បំរ៉ុងនឹងធ្វើសកម្មភាពប៉ុន្តែក៍ត្រូវកម្លាំងចុះប្រតិបត្តិការទាន់ ធ្វើឲ្យក្រុមជនបំរ៉ុងប្រព្រិត្តបទល្មើសនេសាទប្រមាណជាង ១០នាក់ហក់ចូលទឹកទន្លេសាបគេចខ្លួនបាត់អស់ បន្សល់នូវតែវត្ថុតាងកាណូត និងសាច់មងហ៊ុំដូចបានរាបរប់ខាងលើ។
លោក បន្តទៀតថា ចំពោះវត្ថុតាងជាឧបករណ៍ខុសច្បាប់ស្ដីពីជលផល(កាណូត និងសាច់មងហ៊ុំ)ទាំងអស់ រក្សាទុកជាបណ្ណោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង ហើយនឹងកំពុងបំពេញនីតិវិធីសំណំឯកសារ និងបន្តបើកការអង្ករតស្រាវជ្រាវរកមុខក្រុមជនបំរ៉ុងប្រព្រិត្តបទល្មើសទាំងនោះ៕ ដោយ បឹុម ពិន