ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានមួយកន្លែងត្រូវភ្លើងឆេះអស់ទាំងស្រុងតែម្តងនៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ ភ្លើងបានឆេះស្ពានឈើមួយកន្លែងអស់ទាំងស្រុងតែម្តងស្រុកកូនមុំ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ត្រង់ចំណុចក្បែរភ្នុំទទីង ។

ស្ពានដែលត្រូវភ្លើងឆេះអស់នោះមានប្រវែង៩ម៉ែត្រ ទទីង០៤ម៉ែត្រ ធ្វើអំពីឈើតែមិនមានបង្កាន់ដៃទេ។

តាមប្រភពបានឲ្យដឹងថា ដោយសារស្ពាននោះត្រូវភ្លើងឆេះនៅពេលយប់ រំលងអធ្រាត្រ ទើបកម្លាំងក្រុមពន្លត់អគ្គិភ័យមិនអាច់ទទួលបានដំណឹងណាហើយក៏ត្រូវភ្លើងឆេះស្ពាននោះអស់ទាំងស្រុងតែម្តង ។

ប្រភពបានឲ្យដឹងបន្តថា ស្ពានដែលភ្លើងឆេះនោះ ជាស្ពាននៅលើកំណាត់ផ្លូវដែលបែកចេញពីផ្លូវជតិលេខ៧៨ មានចំងាយប្រហែល១៥គីឡូម៉ែត្រ ហេតុនេះហើយទើបរថយន្តសម្រាប់ពន្លត់អគ្គិភ័យចេញប្រតិបត្តិការមិនទាន់ ហើយក៏ទទួលព័ត៌មានបាននៅម៉ោង៥ព្រឹកទៅហើយ ៕ ជីវន្ត


ចែករំលែក៖