ព័ត៌មានទាន់ហេតុការណ៍៖

វគ្គជម្រុះ Tiger Street Football Festival 2018 នៅខេត្តកណ្តាលមាន៣២ក្រុម

ចែករំលែក៖

ខេត្តកណ្តាល៖ ការប្រកួតជម្រុះមណ្ឌលទី៧ នៃពានរង្វាន់Tiger Street Football Festival 2018 បានបើកជាផ្លូវការណ៍ហើយនាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨នេះ នៅបរិវេណមាត់ទន្លេក្រុងតាខ្មៅខេត្តកណ្តាលដោយមានការចូលរួមពីក្រុមចំនួន៣២ក្រុម ។ ចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ ។

ថ្លែងក្នុងពីធីបើកនេះដែរ លោក ទុយ វិច្ជិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រគណៈកម្មាធិការបច្ចេកទេបានលើកឡើងថា នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យ ក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រឡាញ់កីឡាបាល់ បានបញ្ចេញសមត្ថភាពប្រកួតប្រជែង ដណ្តើមពាន់រង្វាន់ ។ ជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើការគោរពវិន័យ និងសូមឲ្យបងប្អូនកីឡាករទាំងអស់ ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី ។

នៅក្នុងនោះដែរ លោក Wong kwok San Finance Director of Tiger Beer ដែលជានាយកគ្រប់គ្រងផ្នែកលក់ទូទាំងប្រទេស នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័របានលើកឡើងក្នុងពិធីបើកនោះថា នេះជាលើកដំបូងTiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញ ហើយមិនតែប៉ុណ្ណោះព្រត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៨មណ្ឌលក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម កីឡាករសរុបជាង៣៥០០នាក់ និងជាពិសេសមានរង្វាន់ដ៏ច្រើនសរុប៥០០០០$ ។ មិនតែប៉ុណ្ណោះ ក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតនៅមណ្ឌលទី៧នេះ ធ្វើរយៈពេលតែ១ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី៤ ខែមីនា ដើម្បីស្វែងរកក្រុមជើងចំនួន៣ក្រុមឈានទៅប្រកួតវគ្គផ្តាច់ព្រ័តទូទាំងប្រទេសនៅរាជធានីភ្នំពេញថ្ងៃទី១០ និងទី១១ មីនា ២០១៨ខាងមុខនេះ ៕ វឌ្ឍនា


ចែករំលែក៖