ព័ត៌មានទាន់ហេតុការណ៍៖

យុគ ចិន្ដា និងម្ចាស់ហាង«ឌែរម៉ូគ្លីនិក»បង្អួតសម្រស់នៅលើកោះសង្សារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីពិធីការិនី យុគ ចិន្ដា និងអគ្គនាយិកានៃមជ្ឈមណ្ឌលគ្លីនិក«ឌែរម៉ូគ្លីនិក»អ្នកស្រីហូវដាណេបានបង្អួតសម្រស់ស្រស់សោភា នៅឯកោះសង្សារខេត្តព្រះសីហនុ ។

ការបង្អួតសម្រស់មិនចាញ់តារាក្មេងៗនេះ បានធ្វើឡើងគ្រាដែលអ្នកទាំងពីរបានធ្វើដំណើរកម្សាន្តរួមគ្នាកាលពីថ្មីៗនេះ ដែលអមដោយទេសភាពស្រស់ត្រកាល និងរូបថតបែបសិចស៊ីគួរឲ្យចាប់អារម្មណ៍ខ្លាំង ។

តាមរយៈរូបថតប៉ុន្មានសន្លឹករបស់អ្នកនាង យុគ ចិន្ដា បានកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដោយសារតែមានការកោតសរសើរមិនដាច់ពីមាត់ថាបើទោះបីជាអ្នកម្ដាយសម័យថ្មីរូបនេះមានកូនស្រីមួយពិតមែនក្ដីប៉ុន្តែនាងនៅតែអាចរក្សាសម្រស់ឲ្យនៅស្រស់ស្អាតក្មេងជាងវ័យដដែល ។ យុគ ចិន្ដា ដែលមានវ័យជ្រេទៅហើយក៏នៅតែរក្សាសម្រស់ និងបញ្ចេញភាពសិចស៊ីគួរឲ្យទាក់ទាញផងដែរ ។ ខណៈដែលសម្រស់អ្នកស្រីហូវ ដាណេដែលស្និទ្ធនឹងអ្នកសិល្បៈនោះក៏មានសម្រស់ចាញ់តារាល្បីៗនោះដែរ ។ នេះគឺជាទីកម្លែងដំណើរកម្សាន្តក្នុងស្រុកដែលមនុស្សជាច្រើនចង់ទៅកម្សាន្ត ពិសេសគូស្នេហ៍ដែលចូលចិត្តភាពរ៉ូមេនទិកផ្អែមល្ហែមនោះ ។

គេនៅមិនទាន់ដឹងនៅឡើយទេថា តើដំណើរកម្សាន្តរបស់អ្នកទាំងពីរមានភ្ជាប់ទៅនឹងការងារថតកម្មវិធីសិល្បៈដែរយ៉ាងណាទេ ។ ប៉ុន្តែតាមរយៈរូបភាពជាច្រើនសន្លឹកនេះបានបង្ហាញពីភាពសប្បាយរីករាយ និងមានក្តីសុខខ្លាំង អមដោយទេសភាពធម្មជាតិឆ្នេរសមុទ្រដ៏ទាក់ទាញរបស់កម្ពុជាផងដែរ ៕ វឌ្ឍនា


ចែករំលែក៖