ព័ត៌មានទាន់ហេតុការណ៍៖

ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៧ ​ទិវា​នារីអន្តរជាតិ​ ៨​ មី​នា ក្រោមប្រធានបទ”ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ”នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង បានអញ្ជើញជា​គណអធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៧ ​ទិវា​នារីអន្តរជាតិ​ ៨​ មី​នា ក្រោមប្រធានបទ”ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” ដោយមានការ​អញ្ជើញចូលរួម​ពី​សំណាក់ ​​អភិបាលស្ដីទីក្រុងបាវិតលោកលឹមសៀងហេង លោក ប្រធានក្រុមប្រឹក្សាក្រុងអស់លោកលោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីរាជការជាស្ត្រីជុំវិញក្រុង បាវិត យ៉ាងច្រើនកុះករ ។

ពិធី​នេះ​បាន​រៀបចំ​ធ្វើឡើង​នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ​នៅស្នាក់ការគណះបក្សប្រជាជនក្រុងបាវិត។

លោកស្រី ភួង សារីបាន​មាន​ប្រសាសន៍​ជំរុញ​ឲ្យថ្នាក់ដឹកនាំ បេក្ខភាព​ជានា​រី កំពុង​បម្រើ​ការងារ នៅ​ក្នុង​សង្គមត្រូវ​តែ​បន្ដ​បង្កើន​សមត្ថភាព ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ ព្រោះ​នារី​​ ជា​ឆ្នឹ​ង​ខ្នង​សេដ្ឋកិច្ច ​ដ៍​សំខាន់ ​មិន​អាច​ខ្វះ​បាន ដោយហេតុ​ថា រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​នារី​ ចូលរួម​ជា​កម្លាំង​ច​លករ ដ៍​សំខាន់ ក្នុង​ការ​រួមចំណែកជំរុញ ប្រទេស​កម្ពុជា ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ប្រកបដោយ​និរន្ដរភាព ស្រប​តាម​គោល នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោក​ស្រីបាន​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុកស្ត្រី​ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច របស់​ប្រទេស​ជាតិ​។ ជាមួយ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ បាន​គាំទ្រ និង​លើកកម្ពស់​តួ​នាទី​ស្ត្រី ឲ្យ​កាន់តែ​មាន​តម្លៃ ដោយ​យល់​ឃើញ​ថា ស្រី្ដ​កំពុង​ត្រូវ​បាន​ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម​ជាតិ និង​ចាត់​ទុក​ស្ត្រី​ជា​ត្បូងពេជ្រដ៏​មាន​តម្លៃ​ មិន​អាច​កាត់ថ្លៃ​បាន។

នាពេលកន្លង​មក​ក៍​ដូច​បច្ចុប្បន្ន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន និង​សម្តេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កិ​តិ្ដ​យសសមា​គ​នារី​កម្ពុជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ សម្តេច​តែងតែ​ផ្តល់​ជំនួយស្មារតី និង​សម្ភារ​ ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​ខ្មែរ និង​គ្រួសារ​ខ្មែរ ព្រមទាំង​លើកទឹកចិត្ដ​ដល់​នារី នៅ​គ្រប់​បណ្ដា​ក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធ​នានា ឲ្យ​មាន​តម្លៃ និង​មាន​លទ្ធភាព​បំពេញភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​។

​នាឪកាសនោះលោកស្រីក៏បានអំពាវនាវដល់ ឲ្យសមាជិក សមាជិការ​របស់ ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងក្រុងបាវិតសូមពង្រឹង សាមគ្គីភាព ប្រឹង​ប្រែងលើកកម្ព​ស់​សីលធម៌ស្អាតស្អំ និងវប្បធម៌អ ហិង្សាក្នុងគ្រួសា រតាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឆ្ងាយពី គ្រឿងញៀន គ្រឿងស្រវឹងការប្រើអពើ​ហិង្សា ដោយត្រូវប្រកាន់យក នូវសីលធម៌ សុជីវធម៌ និងរួម​ចំណែករក្សាការពារសន្តិភាព សណ្តាប់ធ្នាប់ ល្អដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនា ជារៀងរហូត។​

នាចុងបញ្ចប់នៃកម្មវិធីលោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀងក៏ដូចជាអភិបាលស្ដីទីក្រុងបាវិតក៏បាន​ជូន​បាច់ផ្កា ​និង​កាដូរ​ដល់​លោកលោក​ស្រី និង​ជូន​បាច់ផ្កា ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីក្រោមឪវាទ និង​បាន​ជូន​កាដូរ ដល់​អ្នកចូលរួម​ក្នុងកម្មវិធីដោយម្នាក់​ៗ ទទួល​បាន​រ៉ុង១ និងថវិកាចំនួន​១០,០០០​រៀល ផងដែរ ​៕ យឹម សុថាន


ចែករំលែក៖