ខេត្តស្វាយរៀង៖ លោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង បានអញ្ជើញជាគណអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ”ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលស្ដីទីក្រុងបាវិតលោកលឹមសៀងហេង លោក ប្រធានក្រុមប្រឹក្សាក្រុងអស់លោកលោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីរាជការជាស្ត្រីជុំវិញក្រុង បាវិត យ៉ាងច្រើនកុះករ ។
ពិធីនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅស្នាក់ការគណះបក្សប្រជាជនក្រុងបាវិត។
លោកស្រី ភួង សារីបានមានប្រសាសន៍ជំរុញឲ្យថ្នាក់ដឹកនាំ បេក្ខភាពជានារី កំពុងបម្រើការងារ នៅក្នុងសង្គមត្រូវតែបន្ដបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារី ជាឆ្នឹងខ្នងសេដ្ឋកិច្ច ដ៍សំខាន់ មិនអាចខ្វះបាន ដោយហេតុថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារី ចូលរួមជាកម្លាំងចលករ ដ៍សំខាន់ ក្នុងការរួមចំណែកជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ ជាមួយនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងពេជ្រដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។
នាពេលកន្លងមកក៍ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយសសមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្តេចតែងតែផ្តល់ជំនួយស្មារតី និងសម្ភារ ដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
នាឪកាសនោះលោកស្រីក៏បានអំពាវនាវដល់ ឲ្យសមាជិក សមាជិការរបស់ ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងក្រុងបាវិតសូមពង្រឹង សាមគ្គីភាព ប្រឹងប្រែងលើកកម្ពស់សីលធម៌ស្អាតស្អំ និងវប្បធម៌អ ហិង្សាក្នុងគ្រួសា រតាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឆ្ងាយពី គ្រឿងញៀន គ្រឿងស្រវឹងការប្រើអពើហិង្សា ដោយត្រូវប្រកាន់យក នូវសីលធម៌ សុជីវធម៌ និងរួមចំណែករក្សាការពារសន្តិភាព សណ្តាប់ធ្នាប់ ល្អដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនា ជារៀងរហូត។
នាចុងបញ្ចប់នៃកម្មវិធីលោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀងក៏ដូចជាអភិបាលស្ដីទីក្រុងបាវិតក៏បានជូនបាច់ផ្កា និងកាដូរដល់លោកលោកស្រី និងជូនបាច់ផ្កា ដល់ថ្នាក់ដឹកនាំមន្ត្រីក្រោមឪវាទ និងបានជូនកាដូរ ដល់អ្នកចូលរួមក្នុងកម្មវិធីដោយម្នាក់ៗ ទទួលបានរ៉ុង១ និងថវិកាចំនួន១០,០០០រៀល ផងដែរ ៕ យឹម សុថាន