ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្លុកតាន់ប៉ា

ចែករំលែក៖

ភ្នំពេញ៖ ជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្លុកតាន់ប៉ា ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលនិងឃាត់ខ្លួនបានចំនួន៩នាក់(ស្រី០១នាក់) បញ្ចូនបន្តរទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ។
ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្លុកតាន់ប៉ា ជាលទ្ធផល ធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន៩នាក់(ស្រី០១នាក់) រទះអេតចាយចំនួន២គ្រឿង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
បច្ចុប្បន្នជនអនាថាខាងលើ ត្រូវបានបញ្ជូនមកសាលាខណ្ឌដូនពេញ និងបានបញ្ចូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំតាមនីតិវិធី ៕ ស តារា
 

ចែករំលែក៖