ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត(NAVARA)បើកលឿនមិនប្រយត្ន័បុករថយន្តដឹកកម្មករពីក្រោយរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ស្រាល ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនមួយ ដោយសារតែជិះរថយន្តដឹកកម្មករ ហើយត្រូវបានរថយន្តម៉ាក NAVARA បើកលឿនបុករថយន្តដឹកកម្មករ ពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើកំណាត់ផ្លូវជាតិ ៥១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២ ទៅលេខ១៣ ក្នុងភូមិស្តុកស្លាត ឃុំភ្នំតូចស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់នគរបាលចរាចរណ៍ស្រុកឧដុង្គបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុមានមានរថយន្ត ០១គ្រឿងម៉ាកNAVARA ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2V-7707 បើកបរដោយឈ្មោះ ខឹម ធិញ ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិចំការហ្លួងឃំុវាំងចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ៥១ ទិសដៅពីជើងទៅត្បូងលុះដល់ចំណុខាងលើបានបុករថយន្ត ០១គ្រឿងម៉ាកHYUNDAI PORTER ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4298 បើកបរដោយឈ្មោះ អីុវ ទ្រី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ ដែលកំពុងឈប់អែបយកកម្មករនៅចិញ្ចើមផ្លូវក្នុងទិសដៅស្របទិសគ្នា ចំពីក្រោយ បណ្តាលបណ្តាលឲគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈ៖

របួសធ្ងន់មនុស្ស ០១នាក់ ប្រុសអាយុជាង២០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ និងរងរបួសស្រាលមនុស្ស ០២នាក់ ស្រី ០១ ប្រុសម្នាក់ក៏មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុនគរបាលជំនាញចុះវាស់វែងហៅរថយន្តសាមុយដឹកកម្មករយកទៅព្យាបាល ចំណែករថយន្តទាំង២គ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សេនា សក្តិ

 


ចែករំលែក៖