អីុតាលីគឺជាប្រទេសដែលមានឥទ្ធិពលបំផុតទី៣នៅក្នុងតំបន់ អឺរ៉ុប ហើយបើ ប្រទេសនេះជួបវិបត្តិនោះនឹងអូសទាញ អឺរ៉ុបទាំងមូលឲ្យធ្លាក់ចូលក្នុងវិបត្តិដូចគ្នាដែរ។ ការកើនឡើងនៃ អ្នកនយោបាយ ប្រឆាំងអឺរ៉ុប បាន និងកំពុងធ្វើឲ្យអឺរ៉ុបត្រូវបែកខ្ញែកចេញពីគ្នា ដូចជាប្រទេសអង់គ្លេសកំពុងតែព្យាយាមចាកចេញពីអឺរ៉ុប។
នៅពេលនេះអតីតនាយករដ្ឋមន្ត្រីអុីតាលី លោក ម៉ាត់តេអូ រិនហ្ស៊ី (Matteo Renzi) បានសម្រេចចិត្តលាលែងចេញពីមុខ តំណែង ជាមេដឹកនាំគណបក្សប្រជាធិប តេយ្យ បន្ទាប់ពីគណបក្សមួយនេះ បាន បរាជ័យក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃអាទិត្យ ដោយទទួលបានសំឡេង គំាទ្រតែ ១៨.៨ភាគរយប៉ុណ្ណោះ។ នេះបើ តាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២០១៨។
ថ្លែងពីទីស្នាក់ការគណបក្សប្រជាធិបតេយ្យក្នុងទីក្រុងរ៉ូម កាលពីថ្ងៃចន្ទ អតីត នាយករដ្ឋមន្ត្រីវ័យ ៤៣ឆ្នាំ រូបនេះបាន និយាយថា លោកនឹងលាលែងពីតំណែងជាប្រធានគណបក្សហើយថា សមាជបក្សនឹងត្រូវធ្វើឡើងដើម្បីជ្រើសរើសមេដឹកនាំថ្មី។ «វា ច្បាស់ថា ការបរាជ័យបានបង្ខំឱ្យយើងបើកទំព័រនយោបាយថ្មី»។ នេះបើ តាមលោក Matteo Renziបញ្ជាក់។
គួរបញ្ជាក់ថា លោកMatteo Renzi បានក្លាយជានាយករដ្ឋមន្ត្រីអ៊ីតាលីវ័យក្មេង បំផុត កាលពីឆ្នាំ២០១៤ ក្រោយពីអាចរក្សាសំឡេងគំាទ្ររបស់ខ្លួនបាន ៤០ភាគរយ ក្នុងការបោះឆ្នោតសភាអឺរ៉ុប។ ប៉ុន្តែលោកបានលាលែងពីតំណែងក្នុងឆ្នាំ២០១៦ ដោយសារតែ បរាជ័យក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ការបោះឆ្នោតនៅអីុតាលី កាលពីថ្ងៃទី ៤ខែមីនា ពិតជាមានសារសំខាន់យ៉ាងខ្លាំង សម្រាប់ កែប្រែមុខមាត់ប្រទេសនេះក៏ដូចជាអនាគតអឺរ៉ុប។
ការបោះឆ្នោតនេះ ទទួលបានការចាប់ អារម្មណ៍ខ្លាំង ដ្បិតថា តាមការស្ទង់មតិ បក្សកាន់អំណាច ហាក់ទទួលការគាំទ្រ តិចតួច ប៉ុន្តែ បក្សពីរក្រុមផ្សេងទៀតក្រៅ រដ្ឋាភិបាល កំពុងមានសំឡេងនាំមុខ។ ចលនាបក្សមួយ បណ្តុំដោយបក្សជាច្រើន មាននិន្នាការស្តាំជ្រុលនិយម បានថ្លែងសុន្ទរកថារើសអើងប្រកាន់ពូជសាសន៍ និងចង់ ដើរចេញពីអឺរ៉ុបផង កំពុងមានសំឡេង គាំទ្រយ៉ាងខ្លាំង។ ចលនាបក្សមួយទៀត ដឹកនាំដោយអ្នកនយោបាយវ័យក្មេង អាយុត្រឹមតែ៣១ឆ្នាំ តែមានប្រជាប្រិយ ភាពខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
នយោបាយរបស់អីុតាលី កំពុងតែជួប នូវព្យុះភ្លៀង ក្រោយលទ្ធផលបោះឆ្នោត សភា ។នៅពេលនេះ មហាអំណាចទីបីរបស់ក្រុមប្រទេសចាយលុយអឺរ៉ូ កំពុងធ្លាក់ក្នុងភាពស្រពេចស្រពឹលខាងនយោបាយ។ គណបក្សស្តាំជ្រុលនិយម និងចលនា ផ្កាយ៥ ដែលជាចលនាប្រឆាំងអឺរ៉ុប -ប្រឆាំងនឹងប្រព័ន្ធដឹកនាំបច្ចុប្បន្ន បានទទួល សំឡេងនាំមុខខ្លាំង ជាប្រវត្តិសាស្ត្រ។ មេដឹកនាំគណបក្សស្តាំជ្រុលនិយម ក៏ដូច ជាប្រមុខចលនាផ្កាយ៥ បានទាមទារ រៀងៗខ្លួន ធ្វើជាប្រមុខរដ្ឋាភិបាលអុីតាលី ថ្មី និងច្រានចោលការចងសម្ពន្ធភាពគ្នា។
អង់គ្លេសដើរចេញពីអឺរ៉ុប Brexit លោកដូណាល់ត្រាំជាប់ឆ្នោតជាប្រធានាធិបតី អាមេរិក អ្នកស្តាំនិយមជ្រុលអឺរ៉ុបឡើង សំឡេងខ្លាំង នៅថ្ងៃនេះដល់វេនអុីតាលី ម្តងដែលកំពុងវិលវល់ នឹងជាការស្ទុះឡើងខ្លាំងនៃក្រុមអ្នកស្តាំជ្រុលនិយម និងអ្នក ប្រឆាំងអឺរ៉ុប។
សម្ព័ន្ធចម្រុះអ្នកស្តាំនិយម បាននាំ សំឡេងមុខគេ ដោយបានទទួលការគាំទ្រ ប្រមាណ៣៧% (នេះបើតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបាន៩៨%)។ ប៉ុន្តែបើ គេពិនិត្យឱ្យស៊ីជម្រៅ គឺគណបក្សសម្ព័ន្ធ ដែលមាននិន្នាការស្តាំនិយមជ្រុល ដឹកនាំ ដោយលោក ម៉ាតេអូ សាល់វីនី Mateo Salvini ស្និទ្ធនឹងគណបក្សរណសិរ្សជាតិ បារាំង ប្រឆាំងអឺរ៉ុប ប្រឆាំងនឹងអន្តោ ប្រវេសន៍ទេ ដែលនាំមុខគេ ក្នុងសំឡេង ប្រមាណជាង ១៧%។
ជាមួយលទ្ធផលនាំមុខរបស់សម្ព័ន្ធ ចម្រុះអ្នកស្តាំនិយមនេះ លោក ម៉ាតេអូ សាល់វីនី បានស្រែកទាមទារភ្លាម ថា អ្នកណាឈ្នះ អ្នកនោះជាអ្នកដឹកនាំរដ្ឋា ភិបាល។ ប៉ុន្តែទស្សនវិស័យនេះ ទំនង ត្រូវជួបការលំបាក ដោយសារតែចលនា ផ្កាយ៥ ឡើងសំឡេងខ្លាំង!
ចលនាផ្កាយ៥ ឬM5s ក្លាយជា បក្សនយោបាយនាំមុខគេ នៅអុីតាលី មានជំហរនយោបាយកណ្តាលនិយម ដឹកនាំឃោសនាបោះឆ្នោតដោយឈរលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ប្រព័ន្ធ នយោបាយចាស់គំរិល ចលនាផ្កាយ៥ ដែលជាគណបក្សក្មេងខ្ចី បានឈ្នះឆ្នោត ក្នុងសំឡេងដល់ទៅ ៣២% ទល់នឹងការ ព្យាករ២៨%។ ក្នុងវ័យ៣១ឆ្នាំ ប្រមុខបក្ស ដ៏ក្មេងវ័យLuigi Di Maio បានប្រកាស កាលពីរសៀលថ្ងៃចន្ទ ថា “មានទំនួលខុសត្រូវបង្កើតរដ្ឋាភិបាល ព្រោះបក្សចលនា ផ្កាយ៥បានទទួលសំឡេងនៅតំបន់ខ្លះ ដល់៥០% និងកន្លែងខ្លះទៀត ដល់ ៧៥%”។ បដិសេធមិនចងសម្ពន្ធភាពជា មួយបក្សផ្សេងទៀត គណបក្សចលនា ផ្កាយ៥ បានត្រៀមខ្លួនចរចាបង្កើតរដ្ឋាភិបាលជាមួយចរន្តនយោបាយផ្សេងទៀត ដោយឈរលើគោលការណ៍គ្រឹះរបស់ ចលនា ៖ បំបាត់ភាពក្រីក្រនិងការខ្ជះខ្ជាយ អន្តោប្រវេសន៍និងសន្តិសុខ ការងារនិងអភិ វឌ្ឍន៍។
ចំណែកបក្សស្តាំនិយមរបស់លោក បែរ លុស្កូនី ដែលធ្លាប់ជាក្តីរំពឹងរបស់អឺរ៉ុបក្នុងការទប់ស្កាត់ចរន្តប្រឆាំងអឺរ៉ូនៅអុីតាលី ត្រូវទទួលបរាជ័យយ៉ាងដំណំ (១៤%)។ បក្សកាន់អំណាចឆ្វេងនិយម ប្រហែលជា ទទួលសំឡេងមិនបានពាក់កណ្តាលនឹងលទ្ធផលកាលពីឆ្នាំ២០១៤ឡើយ៕ ម៉ែវ សាធី