ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី សួន គឹមសំអធិការរងនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៩-១៦០ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត១គ្រឿងម៉ាក FUSO ពណ៌ស ស្លាកលេខ3A-1740 ដឹកថ្ម ដែលមានទិសដៅពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានវ៉ាជែងរថយន្តផ្សេងទៀត រួចបានបុកនឹងរថយន្ត១គ្រឿងទៀត ម៉ាក DEWOO ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-8887 ដែលមានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះ មិនឃេីញមានអ្នករងរបួសទេ។
អ្នកបើករថយន្ត ទាំងសងខាង បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
គួរបញ្ជាក់ថា មុននេះបន្តិចចន្លោះបង្គោលគីឡូម៉ែត្រ១៥៩-១៦០ ក្នុងឃុំតានៃ ទីកន្លែងក្បែរគ្នានេះ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីកេីតឡេីង រួចហើយ គឺរថយន្តដឹកបន្លែមកពីភ្នំពេញ បានក្រឡាប់នៅនោះវេលាម៉ោង៤។ លុះដល់ម៉ោង៤:៤០នាទី ស្រាប់តែមានរថយន្ត២គ្រឿងបានបុកគ្នា នៅទីនោះម្តងទៀត។ ចំណែករថយន្តសមត្តកិច្ចបានយកមករក្សារទុកនៅអធិការដ្ឋានស្រុកព្រៃនប់រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ