ខេត្ពព្រះសីហនុ៖ មនុស្សប្រុស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តតាក់សុីមួយគ្រឿងបើកបុកយ៉ាងពេញទំហឹងនៅលើផ្លូវជាតិលេខ៤ កាលពីវេលាទៀបភ្លឺ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុច មុខរោងចក្របារីស៊ីហ្គា ចន្លោះ គីឡូម៉ែត្រ ១៩៨-១៩៩ ស្ថិតនៅភូមិអូរឧកញ៉ាហេងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អាជ្ញាធរមូលដ្ឋានបានប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្តម៉ាក HIGHLANDER ពណ៌ ក្រហម ស្លាកលេខ ២AK ៩០៥០ មានទិសដៅ ពីព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកAIRBLADE បណ្ដាលឲ្យស្លាប់មនុស្ស 03នាក់ភេទប្រុសទាំងអស់ ។
ប្រភពដដែលបានបន្តរថា មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។
ទាក់ទិននឹងករណីខាងលើនេះ លោក សួន គឹមសំ អធិការង នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ទទួលផែន សណ្តាប់ធ្នាប់និងចរាចរណ៍បានប្រាប់ ថា នៅ រសៀលថ្ងៃទី៩ ខែមីនានេះថា សមត្ថកិច្ចបានស្វះស្វែងរក សាច់ញាតិក្រុមគ្រួសារជនរងគ្រោះហើយ ទើបទទួលដំណឹងថា ជនរងគ្រោះទាំង៣នាក់( ស្លាប់) រស់នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ។
លោកអធិការងបានបន្តរថា សមត្ថកិច្ចបានផ្តល់ដំណឹងទៅក្រុមគ្រសារហើយតែមកមិនទាន់ដល់ នៅឡើយ រីឯសាកសព តម្កល់ទុកនៅវត្តស្មាច់ដែង ក្នុងឃុំរាម ស្រុកព្រៃនប់ រង់ចាំក្រុមគ្រួសារមកដល់ហើយចាត់ការធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាមសមុទ្រ