ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញគ្រាប់និងក្បាលគ្រាប់ជាង១៦០គ្រាប់នៅអនុវិទ្យល័យហ៊ុន សែនក្ងាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្បាលគ្រាប់ និងគ្រាប់ជាកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលសម័យសង្គ្រាមប្រមាណជាង ១៦០គ្រាប់ ត្រូវបានកម្លាំងសហការរាវរកឃើញក្នុងដី នៃក្នុងសាលាអនុវិទ្យល័យ ហ៊ុន សែន ក្ងាន ស្រុកកណ្ដៀង។

យោងតាមរបាយការណ៍នគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ក្ងាន ស្ថិតក្នុងភូមិឈើទាល ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្នុងរបាយការណ៍ដដែលបន្តថា ជាលទ្ធផល៖ កម្លាំងសហការរាវរកឃើញក្បាលគ្រាប់ប្រភេទ ៦០មិល្លីម៉ែត្រចំនួន ១៥៩ក្បាលគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០មិល្លីម៉ែត្រដែរប្រមាណចំនួន ០៣គ្រាប់ទៀតផងដែរ ហើយប្រតិបត្តិការខាងលើនេះកម្លាំងសហការនៅតែបន្តរាវរករហូតដល់ទៅចំនួន ០៣ថ្ងៃទៀត ខណៈដែលសព្វថ្ងៃនេះមានហនិភ័យខ្ពស់ចំពោះសិស្សានុសិស្ស ចំពោះកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាវត្ថុតាង មន្រ្តីជំនាញរក្សាទុកជាបណ្ដោះអាសន្ន៕ ប៉ឹម ពិន


ចែករំលែក៖