ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់នៅផ្លូវ២៧១

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរស្រ្តីម្នាក់ទៀតបើករថយន្តរេចង្កូតទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់ ឯរថយន្តបង្កខ្ទេចមួយកំណាត់មុខទៅលេងរួច តែមិនមានអ្នកណារងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ មន្ទីសំរាកព្យាបាល និងសម្ភព អរុណរះ តាមបណ្តោយផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2W-6138 បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ពីរកង់ រថយន្តបង្កខ្ទេចមួយកំណាត់មុខ និងនៅកាត់ទទឹងផ្លូវទៅមុកលេងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នកណារងបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាមទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កួៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖