នៅថ្ងៃទី១៧ខែមីនានេះ ជាថ្ងៃបញ្ចប់ នូវរាល់ការឃោសនាបោះឆ្នោតនៅគ្រប់ ប្រព័ន្ធនានា គឺជាថ្ងៃ រក្សាភាពស្ងៀមស្ងាត់ ដើម្បីឲ្យពលរដ្ឋពិចារណាថាតើសម្រេចជ្រើសរើសយក បេក្ខភាពមួយណាសម្រាប់ការបោះឆ្នោតនៅថ្ងៃទី១៨ខែមីនាស្អែកនេះ។
នៅថ្ងៃស្ងប់ស្ងាត់ បណ្តាគណបក្សត្រូវ ផ្អាកសកម្មភាព ឃោសនារបស់ខ្លួននូវគ្រប់ រូបភាព ច្បាប់នេះគឺកើតមានឡើងនៅ ប្រទេសជាច្រើនជុំវិញពិភពលោក។នៅក្នុងការបោះឆ្នោតនេះ រុស្ស៊ីបានផ្តាល់លិខិត អនុញ្ញាតដល់ អ្នកសង្កេតការណ៍១.៤៥៥ នាក់មកពី ៨៦ប្រទេស និងអង្គការអន្តរជាតិ ចំនួន១៤ ។
តាមការស្ទង់មតិនាពេលកន្លងមកថ្មីៗបង្ហាញឲ្យឃើញថា លោកពូទីនទទួលបានសំឡេងគាំទ្ររហូតដល់ទៅ៦៩ភាគរយ គឺ ទទួលបានគាំទ្រខ្ពស់បំផុត បើប្រៀបធៀប នឹងគូប្រជែង។ ជាមួយនឹងការគាំទ្រយ៉ាងច្រើនបែបនេះលោកពូទីន មានសង្ឃឹម ខ្ពស់នៅក្នុងការដឹកនាំរុស្ស៊ីជាបន្តទៀត។
ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ ប្រធា នាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន អំពាវនាវឱ្យប្រជាជនរុស្ស៊ីគ្រប់អាយុទាំង អស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗ គ្នានៅ ថ្ងៃអាទិត្យខាងមុខនេះ ដើម្បីអនាគត និងការអភិវឌ្ឍប្រទេសជាតិ។ ការអំពាវ នាវរបស់លោក ពូទីន កើតមានឡើង នៅចំពេលដែលគេរំពឹងថា លោកនឹងឈ្នះ ឆ្នោតសម្រាប់អាណត្តិទី ៤ ហើយបន្ត តំណែងជាប្រធានាធិបតីទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារសារព័ត៌មានចិន ស៊ីនហួ នៅរសៀល ថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
ថ្លែងសុន្ទរកថាទៅកាន់ប្រជាជនរុស្ស៊ី នៅថ្ងៃសុក្រនេះ លោក ពូទីន បានលើក ឡើងយ៉ាងដូច្នេះថា «ប្រជាជនរុស្ស៊ីជាទី ស្រឡាញ់ ក្នុងនាមប្រធានាធិបតីបច្ចុប្បន្ន ខ្ញុំសូមឱ្យអ្នកទំាងអស់គ្នា ទៅបោះឆ្នោតនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយប្រើ សិទ្ធិរបស់អ្នក ដើម្បីជ្រើសរើសអនាគត សម្រាប់រុស្ស៊ីដ៏អស្ចារ្យ និងជាទីស្រឡាញ់ របស់យើង»។ លោក ពូទីន បន្ថែមថា ផ្អែក លើរដ្ឋធម្មនុញ្ញរុស្ស៊ី ប្រជាជនរុស្ស៊ី គឺជា ប្រភពអំណាចតែមួយគត់ រីឯអនាគតរុស្ស៊ី និងក្មេងជំនាន់ក្រោយគឺអាស្រ័យលើប្រជាជនរុស្ស៊ីគ្រប់ៗរូប។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀរ ពូទីន នឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ជាមួយបេក្ខជន៧នាក់ ផ្សេងទៀតនៅថ្ងៃអាទិត្យ ទី១៨ ខែមីនា នេះ។ ប៉ុន្តែបើតាមការស្ទង់មតិជាច្រើន លោក ពូទីន ត្រូវបានគេរំពឹងថា នឹងឈ្នះ ក្នុងការបោះឆ្នោតនេះ យ៉ាងភ្លូកទឹកភ្លូកដី៕ ម៉ែវ សាធី