រជ្ជទាយាទ សាវឌីអារ៉ាប៊ី Mohammed Bin Salman បានប្រកាសថា ប្រទេសរបស់ ទ្រង់នឹងអភិវឌ្ឍកម្មវិធីអាវុធបរមាណូ ប្រសិន បើអីុរ៉ង់មានសកម្មភាពដូចគ្នានោះដែរ។
ព្រះរជ្ជទាយាទសាវឌីអារ៉ាប៊ីបានប្រកាស ថា «សាវឌីអារ៉ាប៊ីមិនចង់ឲ្យមានគ្រាប់ បែកបរមាណូណាមួយនោះឡើយ ប៉ុន្តែ យើងនឹងមានវាភ្លាម ប្រសិនបើអីុរ៉ង់មាន អាវុធបែបនេះ»។ ជាមួយគ្នានេះរជ្ជទាយាទ ក៏បានចោទប្រកាន់អីុរ៉ង់ចង់ធ្វើ «បងធំ» នៅមជ្ឈិមបូព៌ា។
ការប្រកាសខាងលើធ្វើឡើងនៅពេល ដែលមានក្តីបារម្ភយ៉ាងខ្លាំងថាអីុរ៉ង់មិនស្ថិត នៅក្រោមកិច្ចព្រមព្រៀងបរមាណូជាមួយ ប្រទេស៥+១ទេ ប្រសិនបើប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ ដកកិច្ចព្រមព្រៀង នោះ។
ប្រតិកម្មទៅនឹងការប្រកាសខាងលើ របស់ព្រះរជ្ជទាយាទអ្នកនាំពាក្យក្រសួង ការបរទេស អីុរ៉ង់លោក Bahram Ghasemi បានប្រកាសថា ព្រះអង្គម្ចាស់ ប៊ីនសាល មេន គ្មានបទពិសោធន៍នៅក្នុងការដឹកនាំ នយោបាយឡើយ។
ការប្រឈមមុខតានតឹងរវាង សាវឌី អារ៉ាប៊ីនឹងអីុរ៉ង់មានសភាពខ្លាំងឡើងក្រោយ ពេលដែលសាវឌីអារ៉ាប៊ីបានចោទប្រកាន់ អីុរ៉ង់ថា ជាអ្នកផ្គត់ផ្គង់អាវុធទៅឲ្យក្រុម អ៊ិស្លាម ស៊ីអីុត គឺក្រុមហ៊ូទី ដើម្បីវាយ ប្រហារទៅលើប្រទេសសាវឌីអារ៉ាប៊ី។ ប៉ុន្តែ ពេលនេះសាវឌីអារ៉ាប៊ី និងចលនាឧទ្ទាម ហ៊ូទីបាននិងកំពុងចរចាគ្នាដោយសម្ងាត់ ដើម្បីស្វែងរកសន្តិភាពឱ្យយេម៉ែនបិទបញ្ចប់ សង្គ្រាមដែលអូសបន្លាយរយៈពេល៣ឆ្នាំ មកហើយ និងដែលបានបង្កវិបត្តិមនុស្ស ធម៌យ៉ាងធ្ងន់ធ្ងរ។ នេះបើប្រភពការទូត និងអ្នកនយោបាយ។
ដោយចង់ខ្ទប់ឥទ្ធិពលរបស់អ៊ីរ៉ង់នៅ ក្នុងតំបន់សាវឌីអារ៉ាប៊ីបានដឹកនាំកងសម្ព័ន្ធ យោធាអារ៉ាប់ប្រយុទ្ធប្រឆាំងនឹងពួក ចលនាហ៊ូទីយេមែន ប៉ុន្តែទោះបីប្រើកម្លាំង យ៉ាងសន្ធឹកសន្ធាប់ទម្លាក់គ្រាប់បែកខ្លាំង យ៉ាងណាក៏មិនអាចយកឈ្នះ និងនាំប្រធានា ធិបតីយេម៉ែននិរទេសខ្លួនឱ្យត្រឡប់ចូល ប្រទេសវិញបាននោះទេ។ ដូច្នេះមានតែប្តូរ យុទ្ធសាស្ត្រ !
បើតាមប្រភពអ្នកការទូតពីររូបនិងអ្នក ទទួលខុសត្រូវរដ្ឋាភិបាលយេម៉ែនពីររូប ដែលសុំមិនបញ្ចេញឈ្មោះ អ្នកទទួលខុស ត្រូវសាវឌីអារ៉ាប៊ីបានចាប់ផ្តើមចរចាដោយ ផ្ទាល់ជាមួយចលនាហ៊ូទីនៅក្នុងប្រទេស អូម៉ង់តាំងពីពីរខែមកហើយ ដើម្បីសាកល្បង ស្វែងរកដំណោះស្រាយឱ្យវិបត្តិយេម៉ែន។
ការពិគ្រោះគ្នានេះធ្វើឡើងដោយគ្មាន ភាគីជាតំណាងរដ្ឋាភិបាលយេមែនដែល ទទួលស្គាល់ដោយសហគមន៍អន្តរជាតិទេ! នេះបើប្រភពអ្នកការទូតរូបនោះដដែល ដែលបានបញ្ជាក់ទៀតថា ចលនាឧទ្ទាម ហ៊ូទីនិងសម្ព័ន្ធយោធាអារ៉ាប់មានឆន្ទៈចង់ រកឱ្យឃើញកិច្ចព្រមព្រៀងគ្នាជាប្រាកដ។
ភាគីទាំងពីរសង្ឃឹមថានឹងអាចស្នើ គម្រោងកិច្ចព្រមព្រៀងដោះស្រាយវិបត្តិ យេម៉ែនជូនអន្តរការីអង្គការសហប្រជា ជាតិទទួលបន្ទុកកិច្ចការយេមែន ដែលនឹងមកដល់ក្រុងអាដេននៅថ្ងៃអាទិត្យខាង មុខនេះ។
ប៉ុន្តែគ្មានតំណាងជាន់ខ្ពស់ណាម្នាក់ ហ៊ានអះអាងអំពីដំណើរវិវឌ្ឍន៍នៃកិច្ចចរចា ដោយសម្ងាត់នេះឡើយ។ នៅក្នុងសេចក្តី ថ្លែងការណ៍បញ្ជូនមកភ្នាក់ងារ Reuters អ្នកទទួលខុសត្រូវសម្ព័ន្ធយោធាអារ៉ាប់បាន បដិសេធដំណឹងដែលថាសាវឌីអារ៉ាប៊ីទៅ ចរចាជាមួយចលនាឧទ្ទាមហ៊ូទី និងបដិសេ ធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទាំងអស់។ សម្រាប់អាមេរិកដែលជាគាំទ្រសម្ព័ន្ធយោធា អារ៉ាប់ដឹកនាំដោយសាវឌីអារ៉ាប៊ីការចរចា ដោយសម្ងាត់ឬមិនសម្ងាត់មិនមែនជា បញ្ហាទេ! សំខាន់គឺការសម្រេចលទ្ធផល ឈានទៅសម្រេចកិច្ចព្រមព្រៀងសន្តិភាព ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការចរចាជាផ្លូវការចុង ក្រោយរវាងរដ្ឋាភិបាលយេមែន នឹងចលនា ឧទ្ទាមហ៊ូទី ក្រោមការដឹកនាំរបស់អង្គការ សហប្រជាជាតិធ្លាប់បានរៀបចំធ្វើឡើង នៅប្រទេសគុយវ៉ែត កាលពីខែសីហា ឆ្នាំ ២០១៦៕ ម៉ែវ សាធី