ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសថតរូបអនុស្សាវរីយ៍ និង Selfie ជាមួយបងប្អូនកូនក្មួយខ្មែរមកពីប្រទេស New Zealand និង Australia ជាង ៦០០ នាក់

ចែករំលែក៖

អូស្ត្រលី៖ នៅយប់ទី ២ ថ្ងៃទី ១៧ មីនា ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសថតរូបអនុស្សាវរីយ៍ និង Selfie ជាមួយបងប្អូនកូនក្មួយខ្មែរមកពីប្រទេស New Zealand និង Australia ជាង ៦០០ នាក់ នៅសណ្ឋាគារ Four Season, Sydney។

បងប្អូនខ្មែរសប្បាយរីករាយខ្លាំងណាស់ ដែលមានឱកាសបានជួបនឹងបានស្តាប់ សម្តេចតេជោ មានប្រសាសន៍អំពីស្ថានភាពនយោបាយនិងការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់បងប្អូនខ្មែរទាំងអស់ដែលរស់នៅក្នុង Australia & New Zealand ទោះបីមិនគាំទ្រ ឬបាននឹងកំពុងធ្វើបាតុកម្មប្រឆាំងនឹង សម្តេចតេជោ ក្តី គឺសម្តេចសូមផ្ញើសេចក្តីនឹករឮកទៅដល់បងប្អូនទាំងអស់គ្នា ហើយសូមអញ្ជើញបងប្អូនមកលេងប្រទេសជាតិយើងអោយបានឃើញផ្ទាល់ភ្នែក ព្រោះកម្ពុជាសព្វថ្ងៃមិនអាក្រក់ដូចការលាបពណ៍របស់បុគ្គលខិលខូចមួយចំនួនដែលនិយាយកុហក់បោកប្រាស់បងប្អូនឡើយ៕

រូបថត និងវីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖