ព័ត៌មានទាន់ហេតុការណ៍៖

លោក នៃ ប៉េណា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា​ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព​ កាលពីថ្ងៃសៅរ៍ ០៨កើត ខែចេត្រ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

សពលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន​ តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៦៨ ផ្លូវ៤៦៦ សង្កាត់បឹតត្របែក ខណ្ឌ​ចំការមន រាជធានីភ្នំពេញ៕ ស រស្មី

 


ចែករំលែក៖