ខេត្តកំពង់ចាម៖ សមិទ្ធផលសំខាន់ៗនៅក្នុងវត្តសេត្ថហដ្ឋិនារាម ហៅវត្តកៀន ជ្រៃក្រៅ ក្នុងភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅ ព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកវេង សាខុន សមាជិកគណៈកម្មា ធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់ សៀម អមដោយសមាជិកក្រុមការងារថ្នាក់ កណ្តាល និងថ្នាក់មូលដ្ឋាន ព្រះសង្ឃ បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជាង៦០០នាក់ បានអញ្ជើញចូលរួមប្រកប ដោយទឹកចិត្តសប្បាយរីករាយ ។
លោក ប៊ិន ឡាដា អភិបាលនៃគណៈ អភិបាលស្រុកកំពង់សៀមបានផ្តល់កិច្ចស្វាគមន៍ជូនគណៈអធិបតី និង រាយការណ៍ជូនអង្គពិធីជ្រាបពីប្រវត្តិសង្ខេបនៃវត្តកៀនជ្រៃក្រៅ និងការវិវឌ្ឍរីកចម្រើនលើ គ្រប់វិស័យជារួមនៅទូទាំងខេត្ត ដោយ ឡែក ស្រុកកំពង់សៀមដូចជាសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធអគ្គិសនី ផ្លូវ ស្ពាន ធារា សាស្រ្ត និងមណ្ឌលសុខភាព ។ សមិទ្ធ ផល។ ទាំងអស់នេះកើតចេញពីការយក ចិត្តទុកដាក់ពីសំណាក់លោកវេង សាខុន សហការី អាជ្ញាធរមូលដ្ឋាន និងបងប្អូន ប្រជាពលរដ្ឋបានសហការគ្នាយ៉ាងល្អ ប្រសើរ ពិសេសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខ។ ជាក់ ស្តែងកាលពីថ្ងៃទី១៤ ខែមីនា ស្ពានសម្តេច តេជោកោះប៉ែន ឆ្លងកាត់ ដៃទន្លេមេគង្គត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោសែន។
ដូចសព្វមួយដងថ្ងៃនេះជាថ្ងៃឈប់ សម្រាកចុងសប្តាហ៍ ឆ្លៀតពេលដ៏មមាញឹក ក្នុងកិច្ចការដឹកនាំក្រសួងលោកប្រធាន ក្រុមការងារបានចុះមកសាកសួរសុខទុក្ខ បងប្អូននៅមូលដ្ឋានផ្ទាល់ ដើម្បីឈ្វេង យល់បន្ថែមពីសេចក្តីត្រូវការចាំបាច់ក្នុង ការកសាងនិងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ពិសេសនោះក្នុងនាមប្រធាន ក្រុមការងារ និងសហការីបានពាំនាំយក មកជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចកតិ្តព្រឹត្តិបណ្ឌិតដែលតែងតែ យកចិត្តទុកដាក់គិតគូពីបញ្ហាសុខទុក្ខនិងខ្វល់ខ្វាយពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម និងបានជូនពរឲ្យបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះនិងនៅទូទាំងប្រទេសឲ្យជួបតែពុទ្ធពរទាំង៤ប្រការ ។
លោកបានជម្រាបជូនបងប្អូនអំពី ដំណើរការវិវឌ្ឍ របស់ប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងផែនការអភិវឌ្ឍនាពេលអនាគតស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោសែន ជានាយករដ្ឋមន្ត្រី បានកសាងនិងអភិវឌ្ឍ ប្រទេសឲ្យមានសុខសន្តិភាព និងរីកចម្រើនគួរជាទីមោទនៈ។
ពិតណាស់ដើម្បីឈានទៅសម្រេច បានគោលដៅដ៏សំខាន់នេះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបត្រូវខិតខំ យកចិត្តទុកដាក់ថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផល សុខសន្តិភាពនិងការអភិវឌ្ឍ ហើយកម្មវត្ថុទាំងបីនេះមានតែសម្តេចតេជោហ៊ុន សែន ទេទើបអាចដឹកនាំនិងថែរក្សាបានគង់ វង្ស។ ដូច្នេះយើងគ្រប់ៗគ្នាត្រូវទៅបោះ ឆ្នោតជូនគណបក្សប្រជជនកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដែលអាច ផ្តល់លទ្ធភាពជូនសម្តេចតេជោសែនធ្វើជានាយករដ្ឋមន្រ្តីដើម្បីបន្តដឹកនាំប្រទេសនៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ។
ក្នុងឱកាសនោះក្នុងគោលចំណងចូលរួមចែករំលែកថវិកាដើម្បីបានកសាងសមិទ្ធផល បន្តលោករដ្ឋមន្រ្តីរួមជាមួយសហការីបានជួយឧបត្ថម្ភថវិកាចំនួន ៤.២០០ ដុល្លារ យកទៅប្រើប្រាស់តាម ការចាំបាច់ក្នុងវត្ត ហើយបានជូនសមាជិក សមាជិកានៃអង្គពិធីម្នាក់ៗ១ម៉ឺនរៀល ។ ក្រៅពីនេះលោកបានសន្យាថា នឹងជួយឧបត្ថម្ភដើម្បីសម្រាលការខ្វះខាតចំពោះស្រ្តីឆ្លងទន្លេ មង្គលការ និងមរណភាព ចំនួន១០ម៉ឺនរៀនក្នុង១ពិធីព្រមទាំងចុះទៅធ្វើសំបុត្រកំណើតនិងលិខិតរៀប អាពាហ៍ពិពាហ៍ដល់កន្លែងទៀតផង ៕ ហេង សូរិយា