ផ្លូវថ្នល់នៅទីក្រុងបាសេឡូណា គ្រប់ ដណ្តប់ដោយក្រុមបាតុករ និងប៉ូលិស ប្រឆាំងបាតុកម្ម បង្កឲ្យមានការប៉ះទង្គិចគ្នា បណ្តាលឲ្យមនុស្ស ជាង៨០នាក់រងរបួស។ អំពើហិង្សាកើតឡើង ក្រោយពេលដែល ពលរដ្ឋកាតាឡូញនៀ ខឹងសម្បាយ៉ាងខ្លាំង និងថ្កោលទោសដល់ការចាប់ខ្លួនអតីតមេដឹកនាំ Carles Puigdemont នៅប្រទេស អាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែមីនា។
អំពើហិង្សាកើតឡើងនៅពេលដែល កម្លាំងសន្តិសុខបានព្យាយាមទប់ស្កាត់ ក្រុមបាតុករ ហែក្បួនទៅកាន់ការិយាល័យតំណាងរដ្ឋាភិបាលអេស្បា៉ញ នៅទីក្រុង បាសេឡូណា។ក្រុមបាតុករបានគប់ដុំថ្ម ដបទឹក ទៅលើកម្លាំងសន្តិសុខ។ ក្នុង ចំណោមអ្នករងរបួស ក៏មានប៉ូលិស១៣នាក់ផងដែរ។
អំពើហិង្សាបានធ្វើឲ្យប្រធានរដ្ឋសភា តំបន់កាតាឡូនៀ លោក Roger Torrent បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ អំពាវនាវដល់ពលរដ្ឋរក្សាការអត់ធ្មត់បញ្ចៀសអំពើហិង្សា កើតឡើង។
តុលាការអេស្បា៉ញកាលពីថ្ងៃទី២៣ខែមីនា បានចេញដីកាចាប់ខ្លួនអតីតមេដឹកនាំ កាតាឡូនៀ និង សហការីមួយចំនួន របស់លោក ហើយនៅថ្ងៃទី២៥ ខែមីនា លោក ក៏ត្រូវបានចាប់ខ្លួនតាមដីកានៅព្រំដែន អាល្លឺម៉ង់ និង ដាណឺម៉ាក។
លោក Puigdemont រងការចោទប្រកាន់ ថាបានបង្កឲ្យមាន ភាពចលាចលកើត ឡើងនៅតំបន់កាតាឡូនៀ ដោយលោក ជំរុញឲ្យមានការបោះឆ្នោតប្រជាមតិចាកចេញពីអេស្បា៉ញទៅជាប្រទេសឯករាជ្យមួយ។ សកម្មភាពខាងលើត្រូវបានរដ្ឋាភិបាលអេស្បា៉ញចាត់ទុកជារឿងខុសច្បាប់ ។ប្រសិនបើត្រូវបានកាត់ទោសនោះអតីតមេដឹកនាំកាតាឡូនៀ និងជាប់ពន្ធនាគារ យ៉ាងតិច២៥ឆ្នាំ៕ ម៉ែវ សាធី